PR រថយន្ត February 10, 2019 Khmernote
បញ្ចុះតម្លៃរហូតដល់ $20,000 និង អត្រាការប្រាក់ ០% សំរាប់អតិថិជន១០នាក់ដំបូង ក្នុងឱកាសបើកសម្ពោធអគារដ៏អស្ចារ្យរបស់ Volvo

ភ្នំពេញ ៖ រាត្រីថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ថ្មីៗនេះ ក្រុមហ៊ុន HGB Group Co.,LTD បានធ្វើពិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏អស្ចារ្យរបស់ Volvo ដែលជាផលិតផលរបស់ប្រទេសស៊ុយអ៊ែត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសសម្ពោធអគារតាំងបង្ហាញដ៏អស្ចារ្យនេះក្រុមហ៊ុន Volvo បានផ្ដល់ជូន ពិសេសបញ្ចុះតំលៃរហូតដល់ ២០០០០ ដុល្លា។

ហើយអ្វីដែលកាន់តែអស្ចារ្យនៅក្នុងកម្មវិធីសម្ពោធនេះដែរ អតិថិជនក៏ទទួលបាននូវការផ្ដល់អត្រាការប្រាក់ ០% សម្រាប់ឆ្នាំទីមួយដែលជូនជាពិសេសទៅកាន់អតិថិជនត្រឹមតែ១០ អ្នកដំបូងតែប៉ុណ្នោះ។

Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោកដែលជាក្រុមហ៊ុនឈានមុខគេ ហើយជាប់ចំណាត់ថ្នាក់ល្អជាងគេទៅលើប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាយានយន្ត។ Volvo Cars ជាផលិតផលរបស់ប្រទេសស៊ុយអ៊ែតមានមោទនភាពក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តក្នុងប្រទេសកម្ពុជា ថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០១៩។

Volvo Cars ត្រូវបាននាំចូលនិងចែកចាយដោយ ក្រុមហ៊ុន HGB Group Co.,LTD ដែលជាក្រុមហ៊ុន ឈានមុខគេក្នុងនាំចូលនូវរថយន្តផ្តាច់មុខ និង សេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៏ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ម៉ូដែលរថយន្ត Volvo ដែលនាំចូលដោយក្រុមហ៊ុន HGB Group Co.,LTD មានដូចជា

រថយន្ត Volvo ម៉ូដែល XC60 ជារថយន្តទំនើបដែលមានសុវត្ថិភាពបំផុតដែលមិនធ្លាប់មានពីមុនមក និងជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកព្រមទាំងបានទទួលរង្វាន់ “រថយន្តពិភពលោកប្រចាំ
ឆ្នាំ២០១៨” ។

រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា “រថយន្តអ៊ីរ៉ុបនៃឆ្នាំ ២០១៨”។

រថយន្ត Volvo ម៉ូដែល XC90 ផងដែរបានទទួលពានរង្វាន់ ” រថយន្តប្រភេទ SUV ដ៏ប្រណិតបំផុតប្រចាំសតវត្សរ៍ ” និងបានទទួលពានរង្វាន់ជាច្រើនទៀតដូចជា “Best Midsize Premium SUV” និង “EURO NCAP” ។ ជាមួយគ្នាផងដែររថយន្ត Volvo ម៉ូដែល S90 គឺជារថយន្តប្រភេទ Sedan ដ៏ប្រណីតបំផុតដែលគ្មានរថយន្តដ៏ទៃដូច ហើយនឹងនាំមកនូវសក្តានុពលដ៏ធំធេងនៅលើទីផ្សារកម្ពុជា។

ដោយយោងតាមប្រសាសន៏របស់លោក Herfried Hasenoehrl នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group បានអោយដឹងថា « នេះ គឺជាជំហានដំបូងនៃបេសកកម្ម បង្កើតឡើងដោយក្តីស្រលាញ់ដើម្បីជាកេរ្តិ៍តំណែលរបស់ពួកយើង។ យើងមានសេចក្ដី សោមនស្សរីករាយ ដែលក្រុមហ៊ុន HGB Group ទទួលបានទំនុកចិត្ត និងបានក្លាយជាអ្នកតំណាងផ្ដាច់មុខរបស់រថយន្ត Volvo ហើយយើងនឹងធ្វើឲ្យម៉ាករថយន្តមួយនេះកាន់តែមានតម្លៃ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដោយមានការណែនាំពីក្រុមហ៊ុន Volvo ហើយនិងការប្តេជ្ញាចិត្តពីបុគ្គលិករបស់ ក្រុមហ៊ុន HGB Group ក្នុងការបំពេញភារកិច្ចនេះ គឺដើម្បីនាំមកនូវការប្តេជ្ញាខ្ពស់ជាងមុនទាក់ទងទៅនឹងបទពិសោធន៍រថយន្ត ការរចនាបែប Scandinavian ព្រមទាំងសេវាថែទាំអតិថិជន។

ហើយលោកបានបន្តទៀតថា « ប្រទេសកម្ពុជា បានផ្តល់នូវកំណើនដែលមាននិរន្តរភាព និងស្ថិរភាពនយោបាយ។ សហគ្រិនដែលជោគជ័យ និងម្ចាស់អាជីវកម្ម បានកំពុងតែធ្វើឱ្យប្រ៊េនរបស់ពួកគេលេចធ្លោនៅក្នុងសហគមន៍អាជីវកម្ម។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេ ដែលអតិថិជននៅកម្ពុជា ព្រមទទួលយកផលិតផលដែលមានគុណភាពដូចជារថយន្ត Volvo។

សម្រាប់ពេលនេះ យើងកំពុងទន្ទឹងរង់ចាំអតិថិជនដែលនឹងក្លាយជាម្ចាស់រថយន្ត Volvo ដ៏ប្រណិតរបស់យើងខ្ញុំនៅក្នុងអគារតាំងបង្ហាញនេះ ជាមួយនឹងកន្លែងផ្ដល់សេវាកម្មបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ នឹងរង់ចាំទទួលស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់យ៉ាងកក់ក្តៅ។ ដោយម៉ូដែលទាំងឡាយត្រូវបានកំណត់ជាពិសេសសម្រាប់ទីផ្សារកម្ពុជា ហើយម៉ូដែលទាំងនោះក៏មានវត្តមាននៅក្នុងទីផ្សាររួចហើយដែរ ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យ និងមានភាពប៉ិនប្រសប់នៃរថយន្តដែលស័ក្ដិសមសម្រាប់លោកអ្នក។ »
សម្រាប់ពត៏មានលំអិតសូមទំនាក់ទំនងផ្នែកសេវាបំរើអតិថិជនតាមទូរស័ព្ទលេខ: ០៩៥ ៦៦៦ ៣៧៩ / ០៩៥ ៦៦៦ ០៥៤ / ០២៤ ៩០០ ០០០.
Facebook Link: https://www.facebook.com/VolvoCarsKH/