យប់់មិញនេះ Manchester City លុត Chelsea រហូតដល់៦ ទល់នឹង ០ ហើយឡើងមកលើកំពូលតារាង English Premier League

កាលពីយប់ម្សិលមិញនេះ មាន ការប្រកួតធំមួយនៅក្របខ័ណ្ឌបាល់ទាត់លំដាប់លេខ១ នៅប្រទេសអង់គ្លេសរវាង ក្រុម Manchester City និង ក្រុម Chelsea ។ ពេលបច្ចុប្បន្ននេះក្រុម Machester city ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ១ លើក្រុមហង្សក្រហម Liverpool បន្ទាប់ពីបានយកឈ្នះ ក្រុម Chelsea ក្នុងលទ្ធផល៦ទល់នឹង០ ហើយចំណែកឯក្រុមតោខៀវ Chelsea វិញស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៦ ដែលមានពិន្ទុស្មើក្រុមកំភ្លើងធំ Arsenal។ បន្ទាប់ពីការប្រកួតយប់មិញចប់ទៅ ធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រវិស័យបាល់ទាត់ជាខ្លាំង ព្រោះកំរបានឃើញក្រុមខ្លាំងសុីគ្នាបានច្រើនគ្រាប់ដូច្នេះទេ។ នៅក្នុងនោះដែរ តាមរយៈវែបសាយកីឡាមួយចំនួនបានធ្វើការវិភាគទៅលើទំរង់លេង និងមូលហេតុដែលធ្វើអោយក្លឹបធំមួយនេះចាញ់ច្រើនយ៉ាងនេះ៕