ក្រុមហ៊ុន Tan Chong Motor ទទួលបានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា សម្រាប់សិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងចែកចាយរថយន្ត Nissan

ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty.Ltd. (“TCMC”) ដែលជាក្រុមហ៊ុនលក់ និង ចែកចាយផ្តាច់មុខ រថយន្ត Nissan និង ជាសាខាក្រុមហ៊ុន Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) បានចែកចាយរថយន្ត Nissan អស់រយៈពេលជាង 7 ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្រុមហ៊ុន TCMC បានមើលឃើញពីការរំលោភបំពានលើម៉ាកសញ្ញា Tan Chong និង Nissan ដែលបាននាំចូលផ្តាច់មុខ ក៏ដូចជាការ ណែនាំពីបច្ចេកវិទ្យាថ្មីៗចុងក្រោយបង្អស់ ដែលមានគុណភាពខ្ពស់ និងលក្ខណៈពិសេសនៃមុខងារសំខាន់ជាច្រើនទៀត ចំពោះរថយន្តចាប់ពីប្រភេទ ភីកអាប់ Van រហូតដល់ប្រភេទ SUV។

តាមរយៈការតស៊ូនិងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន TCMC គឺជាក្រុមហ៊ុនលក់រថយន្តក្នុងស្រុកមួយដែលទទួលបានពានរង្វាន់ពី Nissan Global Award ឆ្នាំ 2018 ដែលជាពានរង្វាន់ ក្នុងកម្មវិធីទូទាំងពិភពលោក ដែលទទួលស្គាល់អ្នកចែកចាយរបស់ក្រុមហ៊ុន Nissan ដោយផ្អែកលើការអនុវត្តឆ្នើមក្នុង បញ្ជីសារពើពន្ធ 2017 ទាក់ទងទៅនឹងទំហំនៃការលក់និងសមិទ្ធផលនៃចំណែកទីផ្សារ។

នៅឆ្នាំ 2019 ក្រុមហ៊ុន TCMC ក៏ទទួលបានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាសម្រាប់សិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងចែកចាយយីហោ Nissan URVAN, X-TRAIL, SYLPHY និង NAVARA ដែលអនុញ្ញាតឱ្យ TCMC អនុវត្តការដាក់ទណ្ឌកម្មដើម្បីរារាំងអ្នកដទៃពីការនាំចូលម៉ូដែល ដែលបានអនុម័តទៅដោយច្បាប់ប្រទេសកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីពង្រឹងបន្ថែមទៀតនូវក្រុមហ៊ុន TCMC ដែលជាអ្នកលក់ និងចែកចាយផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/