ស្ងាត់ៗ កាលពីថ្ងៃសៅរ៍មុននេះ Pogba និង Martial បានជួយអោយ Manchester United ឡើង Top 4 បន្ទាប់ពីយកឈ្នះ Fulham 3ទល់នឹង០

បន្ទាប់ពីក្រុម Manchester United បានបណ្តេញចេញ Jose mourinho ហើយអោយអតីតកីឡាកររបស់ក្លឹប Manchester United គឺលោក Ole Gunnar Solskjaer មកកាន់ជាគ្រូបង្វឹកបណ្តោះអាសន្នមក ពេលនេះក្រុមរបស់លោកមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។ ហើយនៅពេលនេះ ក្រុមបិសាចក្រហម Manchester United បានរំកិលខ្លួនទៅលេខ៤ នៃក្របខ័ណ្ឌ English Premier Leage ហើយ ដែលនៅតាមពីក្រោយក្រុមកំពូលតារាង Manchester City ១៤ពិន្ទុ ។
កាលពីថ្ងៃសៅរ៍អាទិត្យមុននេះ ការបង្ហាញខ្លួនរបស់កូនក្រុមលោក Solskjaer បានធ្វើការយ៉ាងល្អ នៅក្នុងជំនួបរវាងក្រុម Mancester United និង ក្រុម Fulham ពួកគេពិតជាធ្វើការបានយ៉ាងល្អ និងយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham រហូតដល់ទៅ ៣ ទល់នឹង០។ ហើយកីឡាករដែលក្លាយជា Man of the Match គឺ Paul Pogba ដែលគេអាចរកបានពីរគ្រាប់ ដែលមួយគ្រាប់ ទទួលបាល់ពី Martial នឹងមួយគ្រាប់ទៀតគឺជាការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ៕