PR February 11, 2019 Khmernote
ម៉ូឌែលទូរស័ព្ទស្មាតហ្វូនទាំង ៥ ដែលមានភាពលេចធ្លោ

សង្រ្គាមទីផ្សារទូរស័ព្ទដៃកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេទាំងគុណភាព និង តម្លៃ។ តាមការសង្កេតជាទូទៅបានឲ្យដឹងថា មនុស្សដែលមានវ័យពី១៥ឆ្នាំ ឡើងដល់៤៥ឆ្នាំ សុទ្ធតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ទាំងអស់ ដោយអ្នកខ្លះមានទូរស័ព្ទផ្ទាល់ខ្លួន១គ្រឿង ហើយអ្នកខ្លះទៀតមាន២គ្រឿង ៣គ្រឿងក៏មាន ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និង តម្រូវការជាចាំបាច់របស់ពួកគេ ។ ដោយសង្កេតឃើញកត្តាទាំងអស់នេះ ទើបជម្រុញឲ្យក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងអស់ ខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ផលិតម៉ូឌែលទូរស័ព្ទជំនាន់ក្រោយៗរបស់ពួកគេឲ្យកាន់តែល្អ និង ទាក់ទាញ។ អ្វីដែលផលិតករទូរស័ព្ទ និង ម្ចាស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតែងតែគិតគូរនោះ ការរចនារូបរាងខាងក្រៅដែលមានភាពទាក់ទាញ និងគុណភាពផ្នែកខាងក្នុងដែលទាន់សម័យប្រកបដោយបច្ចេកវិទ្យាទំនើប និង តម្លៃសមរម្យអាចទទូលយកបានក្នុងទីផ្សារទូរស័ព្ទ ។

មានក្រុមហ៊ុនស្មាតហ្វូនចំនួន៥ ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ មិនថានៅក្នុងប្រទេសកម្ពុជា ឬ បណ្តាប្រទេសនៅលើសកលលោកនោះទេ ដែលក្នុងនោះមានស្មាតហ្វូន Apple, Samsung, OPPO, LG និង Sony ជាដើម។ Apple, Samsung ជាប្រភេទស្មាតហ្វូនជំនាន់ចាស់ទុំជាងគេដែលមានការគាំទ្រច្រើន។ ចំណែកម៉ូឌែល LG និង Sony វិញជាប្រភេទស្មាតហ្វូនដែលបានកសាងកេរ្ត៍ឈ្មោះយូរមកហើយដែរ ហើយមនុស្សជំនាន់ថ្មីមួយចំនួននៅតែប្រើប្រាស់ម៉ូឌែលទូរស័ព្ទទាំងនេះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ស្របពេលជាមួយគ្នានេះដែរ បើយើងក្រលេកមើលស្មាតហ្វូនម៉ូឌែលជំនាន់ថ្មីៗអីឡូវនេះវិញ ហាក់មានចំណុចលេចធ្លោកាន់តែខ្លាំងបន្ថែមទៀត ដែលអាចអន្ទោងចិត្តអ្នកប្រើប្រាស់ទូរស័ព្ទសឹងតែគ្រប់វ័យ នោះគឺស្មាតហ្វូនរបស់ OPPO តែម្តង ដែលគ្រប់ម៉ូឌែលរបស់ក្រុមហ៊ុននេះតែងតែទទួលបានការគាំទ្រខ្លាំងតាំងពីឆ្នាំ២០១៦មកម្ល៉េះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដូចដែលលោកអ្នកធ្លាប់បានដឹងស្រាប់ហើយថាម៉ូឌែល F9 និង R17 Pro ជាអ្នកជំនាន់ក្រោយរបស់ OPPO ពិតជាប្លែកភ្នែកនិងទាក់ទាញខ្លាំងមែនទែន ទាំងរូបរាងខាងក្រៅ និង ពណ៌បែប Gradient ។ ជាពិសេសគឺម៉ូឌែល R17 Pro ដែលមានទំហ Ram 8GB កាមេរ៉ាបែបបច្ចេកវិទ្យាដ៏ទំនើប និង បច្ចេកវិទ្យាសាកថ្ម Super VOOC សាកត្រឹមតែរយៈពេលខ្លី និង មានសុវត្ថិភាពថែមទៀតផង ដែលអាចនិយាយថាបានថាបានធ្វើឲ្យម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ៗ មានការញាក់សាច់តែម្តង ពីព្រោះតែអតិថិជនយ៉ាងច្រើនលើសលុប បានសម្រុកទៅជាវទូរស័ព្ទម៉ូឌែលថ្មីៗរបស់ OPPO ភ្លូកទឹកភ្លូកដី ដែលធ្វើឲ្យអត្រាលក់ចេញរបស់ក្រុមហ៊ុននេះនៅលើទីផ្សារហក់ឡើងខ្ពស់ស្ទើរមិនគួរឲ្យជឿ ។ ដូច្នេះយើងទាំងអស់គ្នារង់ចាំមើលជាបន្តទៅទៀតថា ម៉ូឌែលទូរស័ព្ទណាខ្លះដែលអាចទាក់ទាញអ្នកប្រើប្រាស់បានច្រើនជាងគេ តើម៉ូឌែលទូរស័ព្ទណាមានប្រជាបប្រិយភាពខ្លាំងជាងគេនៅឆ្នាំបន្តបន្ទាប់!?