ព័ត៌មាន February 11, 2019 lyda
ទីក្រុងខនគែនរបស់ថៃពេលនេះស្ថិតក្នុងភាពគ្រោះថ្នាក់ ហើយកម្រិត PM2.5 គ្រោះថ្នាក់នឹងកើតឡើងមកលើទីក្រុងបាងកកម្តងទៀត

គុណភាពខ្យល់ (AQI) ក្នុងទីក្រុង ខនគែន របស់ប្រទេសថៃពេលនេះមានចំនួន ២០៦មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។ ដូចដែលយើងធ្លាប់ដឹងហើយថា កម្រិត PM2.5 ក្នុងមួយម៉ែត្រគូបពីចន្លោះពី ៩៦ ទៅ ១០៣មីក្រូក្រាម គឺមានន័យថា ជាសញ្ញាគ្រោះថ្នាក់។ គុណភាពខ្យល់ AQI លើសពី ២០០មីក្រូក្រាមនេះមានន័យថា ខ្យល់អាកាសមិនល្អ និងហួសពីដែនកំណត់សុវត្ថិភាព ដែលវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ ប្រជាជនមិនគួរចេញក្រៅដោយគ្មានមាសបិទច្រមុះប្រភេទ N95 នោះឡើយ ខណៈដែលកម្រិតសុវត្ថិភាពសម្រាប់ PM2.5 គឺត្រឹមតែ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ថ្វីបើទីក្រុងបាងកកបានធូរស្បើយពីបញ្ហាខ្យល់កខ្វក់នេះពិតមែន តែខេត្តមួយចំនួនដូចជា៖ ជុនបុរី ណាន ឧតារ៉ាឌីត និងលើយ ក៏កំពុងតែមានបញ្ហាដែរ។ យ៉ាណាមិញថៃបានឱ្យដឹងថា ទីក្រុងវបាងកកនឹងចាប់មានខ្យល់កខ្វក់ទៀតនៅថ្ងៃទី ១៣ ដល់ ១៥ ខែកុម្ភៈ ខាងមុខនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ nationmultimedia