ព័ត៌មាន February 11, 2019 Khmernote
រថភ្លើងបុកជាមួយរថយន្តបែនដឹកដី ផ្ងារជើងនៅស្រុកព្រៃនប់

ស្រុកព្រៃនប់-(ដំណឹងបឋម) កាលពីវេលាម៉ោងប្រមាណជាង១១ថ្ងៃត្រង់ ថ្ងៃ១១ ខែកុម្ភៈ ឆ្នានំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើង​ បាន​បុក​ប៉ះជាមួយរថយន្ត​បែន​ដឹក​ដី​ នៅ​ឃុំ​ទឹកថ្លា​ ស្រុកព្រៃនប់​ កន្លែង​ថ្នល់រថ​ភ្លើង​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៣ ។ អធិការនគរបាលស្រុកព្រៃនប់ថ្លែងថា ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ហើយទាំងរថយន្តនិងរថភ្លើងរងការខូចខាតផ្នែកខ្លះដូចគ្នា។ ករណីនេះសមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធីច្បាប់៕