កីឡា February 12, 2019 sokun sokunna
ពេលនេះកីឡាករខ្សែបំរើ Aaron Ramsey របស់ Arsenal បានទៅចូលរួមជាមួយ Christiano Ronaldo នៅអុីតាលីហើយ ជាមួយនឹងប្រាក់អាទិត្យដ៏ច្រើនរហូតដល់….

ថ្មីៗ នេះកីឡាករខ្សែបំរើរបស់ក្រុមកំភ្លើងធំ Arsenal Aaron Ramsey ពេលនេះឈានដល់ការចែកផ្លូវជាមួយនឹងក្លឹបហើយ។ ក្នុងពេលនោះដែរ មានក្លឹបធំៗ ជាច្រើននៅក្នុងអឺរ៉ុបបានតាមប្រមាញ ដើម្បីនាំយកកីឡាកររូបនេះទៅចូលរួមក្លឹបរបស់ពួកគេ នៅក្នុងនោះដែរយើងឃើញមាន ក្លឹបយក្សនៅអេស៉្បាញ Real Madrid, Bayern Munich, Paris St-Germain និង ក្លឹប Inter Milanរបស់អុីតាលី។ ប៉ុន្តែចុងក្រោយអ្នកដែលធ្វើបានសម្រេចនោះគឹ ក្លឹបយក្សអុីតាលី Juventus ឯណោះវិញ ដែលបានយកឈ្នះ នឹងចុះកុងត្រាជាមួយកីឡារដែលមានអាយុ ២៨ឆ្នាំ រូបនេះជាមួយនឹងប្រាក់អាទិត្យរហូតដល់ទៅ ៤០មុឺនផោន ក្នុងមួយអាទិត្យ ប្រមាណជាជាង ៥០មុឺនដុល្លារសហរដ្ឋអាមេរិច៕