NISSAN URVAN មានប្រវត្តិជាង 40ឆ្នាំ ហើយនៅតែខ្លាំង ចំពោះសមត្ថភាពដឹកជញ្ជូន និងសាកសមបំផុតសម្រាប់យុគសម័យបច្ចុប្បន្ន

រថយន្ត Nissan Urvan ជំនាន់ទី5 ដែលត្រូវបានចែកចាយដោយក្រុមហ៊ុន Tan Chong Motor កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដោយសារតែរូបរាងថ្មី ក៏ដូចជាលក្ខណៈសម្បត្តិពិសេសៗមួយចំនួន។ ម្ចាស់សហគ្រាស និងក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរថយន្តប្រភេទដឹកជញ្ជូនអ្នកដំណើរ មួយនេះដែលវាបានផ្តល់នូវ ការរចនាថ្មីបែបស៊ីវីល័យ សាកសមជាមួយការងារពាណិជ្ជកម្ម និងអាជីវកម្ម ដែលលើសពីការប្រើប្រាស់បែបកំសាន្ត។

Nissan Urvan មានប្រវត្តិតាំងពីឆ្នាំ 1973 ដោយវាត្រូវបានគេស្គាល់ថាជារថយន្តដែលមានភាពទូលាយផ្នែកខាងក្នុង និងមានសុវត្ថិភាពខ្ពស់ក្នុងការបើកបរ ហើយវាក៏ជារថយន្តដែលទទួលបានភាពជោគជ័យខ្ពស់ ដែលត្រូវបានដាក់លក់នៅក្នុង 140 ប្រទេស នៅលើពិភពលោក។

ចំពោះម៉ូដែលថ្មីមួយនេះវិញ វាត្រូវបានដុសខាត់មុខមាត់ថ្មីអោយកាន់តែប្រសើរជាងមុន ជាមួយនឹងផ្នែកខាងក្រៅរួមមានដូចជា ប៉ាណាមុខរាងអក្សរ V ផ្លាស់ប្តូរចង្កៀងមុខធំភ្លឺថ្លា ងាយស្រួលក្នុងការបើកបរក្នុងស្ថានភាពផ្លូវពេលយប់ និងការផ្លាស់ប្តូរពណ៌នៃតួរថយន្ត ដែលស៊ីគ្នាចាប់តាំងពីកាងមុខដល់កាងក្រោយតែម្តង។

អតិថិជននិងសាធារណជនដែលចាប់អារម្មណ៏ អាចធ្វើការចូលរួមទស្សនារថយន្ត Nissan Urvan បាននៅតាមបណ្តាមជ្ឍមណ្ឌលតាំងរថយន្ត Nissan ទាំងអស់ ហើយរថយន្តមួយនេះ មាន 3ពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ប្រផេះក្រម៉ៅ , ពណ៌ទឹកប្រាក់ភ្លឺ និងពណ៌សក្បុស។ ចំពោះរថយន្តប្រភេទនេះដែរ វាបានរចនាជាមួយនឹងតួខ្លួនវែង ធំទូលាយ និងដំបូលខ្ពស់ ងាយស្រួលបំផុតក្នុងការធ្វើដំណើរ និងបំពេញការងារផ្សេងៗ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/