គណបក្សថៃរក្សាឆាតកំពុងប្រឈមមុខនឹងការសុំលើកលែងទោសពីព្រះមហាក្សត្រ

គណបក្សថៃរក្សាឆាត (សុវត្ថិភាពជាតិថៃ) កំពុងពិចារណាថា តើមន្ត្រីជាន់ខ្ពស់របស់ខ្លួនគួរតែលាឈប់ពីតំណែងរបស់ខ្លួនដែរ ឬយ៉ាងណា? ដើម្បីធានាថា យុទ្ធសាស្ត្រការបោះឆ្នោតរបស់ខ្លួននៅតែអាចរក្សាដដែល បន្ទាប់ពីមានការតែងតាំងព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ជានាយករដ្ឋមន្ត្រី ដែលវាខុសពីទំនៀមទម្លាប់។

ប្រភពមួយដែលជិតស្និទ្ធនឹងគណបក្សបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលសំខាន់ៗកំពុងពិចារណាលើវិធីដើម្បីរក្សាបេក្ខភាពតំណាងរាស្ត្ររបស់ខ្លួនជាបន្ត និងកំពុងរៀបចំដើម្បីស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រអំពីកំហុសរបស់ខ្លួន ដែលបានតែងតាំងព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ជាបេក្ខភាពតំណាងបក្សរបស់ខ្លួន។ ព្រះមហាក្សត្រ និងសែរាជវង្ស គឺមានអំណាចខ្ពស់ជាងនយោបាយ៕

អត្ថបទ៖ លីដា
ប្រភព៖ bangkokpost