សម័យនេះហើយនៅបោកដៃអីទៀត! Samsung AddWashTM ជាជំនួញការដ៏ចំណានសម្រាប់អ្នក

ភ្នំពេញ៖ លោកអ្នកកំពុងតែជួបបញ្ហាក្នុងការបោកសម្អាតសម្លៀកបំពាក់ក៏ដូចជា មិនដឹងថាត្រូវស្វែងរកម៉ាស៊ីនបោកសម្លៀកបំពាក់ណាដែលល្អបំផុត និងអាចផ្តល់ជូនលោកអ្នកនូវផាសុកភាព ព្រមទាំងសន្សំសំចៃទាំងពេលវេលា និងថវិកាមែនទេ? ឈប់បារម្ភទៀតទៅ! អ្វីដែលលោកអ្នកកំពុងស្វែងរក និងត្រូវការបំផុតគឺនៅទីនេះ! យើងសូមណែនាំម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី បោកសម្អាតសម្លៀកបំពាក់បានស្អាតបំផុតដោយជួយថែរក្សាសម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អ។ ជាពិសេសផ្តល់ជូនផាសុកភាព ជួយសន្សំសំចៃខ្ពស់បំផុតជាមួយនឹងបច្ចេកវិទ្យា Inverter ដែលជួយសន្សំសំចៃអគ្គិសនី និងមានភាពធន់ប្រើប្រាស់បានយូរ។

អ្វីដែលពិសេសបំផុតសម្រាប់ម៉ូឌែល AddWashTM នេះគឺត្រូវបានរចនាឡើងជាមួយនឹងទ្វារខាងមុខដោយផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងភ្ជាប់មកជាមួយនឹងទ្វារតូចមួយទៀតដែលវាមានមុខងារក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែមនៅពេលម៉ាស៊ីនកំពុងបោកដោយមិនធ្វើឱ្យម៉ាស៊ីនផ្អាកដំណើរការនៅពេលលោកអ្នកបើកទ្វារ ឬគម្របដើម្បីបន្ថែមចំនួនសម្លៀកបំពាក់។ គួររំឭកផងដែរថា ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី ENERGY STAR® ដែលផ្តល់ជូនការសន្សំសំចៃអគ្គិសនីខ្ពស់បំផុត។សាមសុង ស៊េរីថ្មី AddWashTM មានសំលេងស្ងាត់ល្អមិនផ្តល់ការរំខានជាពិសេសភ្ជាប់មកយ៉ាងពិសេសជាមួយនឹងមុខងារ Super Speed ដែលអាចឱ្យលោកអ្នកពិនិត្យមើល និងធ្វើការគ្រប់គ្រងតាមរយៈទូរស័ព្ទទំនើប (ស្មាតហ្វូន) របស់អ្នកបានផងដែរ។ ដោយឡែកសម្រាប់មុខងារ Smart Care វិញគឺត្រូវបានផលិតឡើងសម្រាប់ធ្វើការវិភាគទៅលើបញ្ហានានានៃម៉ាស៊ីនបោកសម្លៀកបំពាក់ និងផ្តល់ជូនដំណោះស្រាយមកវិញនៅលើទូរស័ព្ទដៃផ្ទាល់របស់លោកអ្នកតែម្តង។

*** ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក និងគ្រួសារជាទីស្រឡាញ់របស់អ្នក។
ប្រសិនបើលោកអ្នកស្រឡាញ់សុខភាព អនាម័យ និងគិតដល់ពេលវេលាជាចម្បង សូមជឿជាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ។
លោកអ្នកក៏អាចអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតបាន ឬក៏ទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕