PR February 12, 2019 Khmernote
រដូវកាលស្រ្ដរប៊ែរីត្រលប់មកវិញហើយនៅហាងការ៉េម ស្វិន សិន

ហាងការ៉េម ស្វិន សិន បានដាក់លក់ការ៉េមថ្មីញុំាជាមួយផ្លែស្រ្ដរប៊ែរីស្រស់ ដើម្បីបំពេញតម្រូវការដល់អតិថិជនក្នុងរដូវកាលស្រ្តប៊ែរីនេះ។ កញ្ញា បូផា ជាអតិថិជនជាប្រចាំរបស់ ហាង ការ៉េម ស្វិនសិន បានឲ្យដឹងថា “ហាងការ៉េម ស្វិន សិន តែងតែមានការ៉េមថ្មីជានិច្ចសម្រាប់អតិថិជន ដូចជាការ៉េមបែបផ្លែស្រ្ដរប៊ែរីស្រស់ មានរសជាតិឆ្ងាញ់ និងប្លែកមាត់តែម្ដង។ “ខ្ងុំតែងតែទទួលបាននៅរសជាតិ និងការ៉េមថ្មីៗជាច្រើនដែលហាងការ៉េមដទៃគ្មាន ដូចជាការ៉េមខ្ទះក្ដៅ និងប៊ីងសូជាដើម”។ កញ្ញា បូផា បានបន្ថែម។

បើតាមប្រសាស៍របស់អ្នកនាង ថា សុខាវត្តី ប្រធានស្តីទីគ្រប់គ្រងប្រចាំហាងការ៉េម ស្វិន សិន កម្ពុជា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ហាងការ៉េម ស្វិន សិន តែងតែណែនាំការ៉េមថ្មីបែបស្រ្ដរប៊ែរីស្រស់ៗទៅកាន់អតិថិជន ជាតម្រូវការបន្ថែមនៅអំឡុងពេលផ្លែស្រ្ដរប៊ែរីស្រស់។ អ្វីដែលប្លែកសម្រាប់ការ៉េមនេះ គឺត្រង់ថាអតិថិជនអាចញុំាការ៉េមរសជាតិស្រ្ដរប៊ែរី ជាមួយផ្លែស្រ្ដរប៊ែរីស្រស់ៗតែម្ដង តម្លៃចាប់ពី ១០,០០០រៀលតែប៉ុណ្ណោះ។ អ្នកនាងក៏បានបញ្ជាក់ថា ការ៉េមនេះគឺមានផ្តល់ជូនតែក្នុងរដូវកាលនេះតែប៉ុណ្ណោះ ហើយមានតែមួយដងគត់ក្នុងមួយឆ្នាំ សូមកុំឲ្យខកខានឲ្យសោះ។ ក្រៅពីនេះ ការ៉េមប៊ីសូរបស់ស្វិន សិន ក៏បានណែនាំប៊ីសូថ្មីបន្ថែម ជាមួយនឹងផ្លែស្រ្ដរប៊ែរីស្រស់ៗផងដែរ។ អ្នកនាង សុខាវត្តី បានបង្ហើបឲ្យដឹងថា ហាងការ៉េម សិ្វន សិន នឹងធ្វើឲ្យអតិថិជនទទួលបាននូវបទសោធន៍ថ្មីៗជាច្រើនទៀត ជាមួយនឹងផលិតផលថ្មីរបស់ខ្លួនដែលត្រៀមខ្លួនរួចរាល់ដើម្បីបម្រើជូនអតិថិជនក្នុងឆ្នាំ២០១៩ នៅក្នុងវិស័យការ៉េម និងបង្អែមមួយនេះ។

ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារល្បីៗទាំង៥រួមមាន ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) នំដូហ្វណាត់ និងកាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR-B-Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមានជាង ៦០ហាង ទូទាំងប្រទេស។