Xiaomi នឹងបញ្ចេញស្មាតហ្វូនបត់បានពីរតង់ DOUBLE-FOLDABLE ដំបូងបំផុតក្នុងពិភពលោក

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែល Xiaomi កំពុងតែធ្វើការលើស្មាតហ្វូនថ្មីដែលអាចបត់ចូលគ្នាបានពីរតង់ (double-foldable)។ ស្របជាមួយគ្នានេះដែរខាងក្រុមហ៊ុន Xiaomi ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយទៅកាន់ទំព័រ LetsGoDigital ដែលនិយាយអំពីដំណើរការ និងបច្ចេកវិទ្យារបស់ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន។

គួរឱ្យដឹផងដែរថា កន្លងមកពួកយើងធ្លាប់តែឮដំណឹងរបស់ស្មាតហ្វូនដែលអាចបត់បាន (foldable) ថ្វីបើពួកវាមិនទាន់មានចេញជារូបរាងពិតយ៉ាងណា ប៉ុន្តែអ្វីដែលអ្នកគ្រប់គ្នាគួរតែភ្ញាក់ផ្អើលគឺត្រង់ថា Xiaomi នឹងបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានពីរតង់ (double-foldable) ហើយវានឹងក្លាយជាស្មាតហ្វូនដំបូងប្រភេទ double-foldable មុនគេបង្អស់។

ដោយសារវាជាប្រភេទ double folding វានឹងមានទំហំធំដូចជាថេប្លេតពេលបើកធម្មតា ហើយនៅពេលដែលអ្នកបត់គែមចំហៀងទាំងសងខាងរបស់វាទៅខាងក្រោយ ផ្ទៃ UI របស់វានឹងរត់មកចំកណ្តាលដែលធ្វើឱ្យវាក្លាយទៅជាស្មាតហ្វូនមួយថ្មីភ្លាម៕

អត្ថបទ៖ លីដា
ប្រភព៖ gsmarena