Lexus សហការជាមួយអតីតអ្នកច្នៃម៉ូត Nike ដើម្បីច្នៃសំបកកង់ពិសេសសម្រាប់ម៉ូដែល Lexus UX

ភាពជាដៃគូយ៉ាងពិសេសជាមួយអ្នកច្នៃម៉ូដ John Elliott បានធ្វើឱ្យ Lexus UX កាន់តែមានភាពទាក់ទាញសម្រាប់យុវវ័យ។ ថ្វីបើ Elliott មិនមែនយីហោល្បីខ្លាំងយ៉ាងណាក៏ដោយ ក៏លោក John Elliott ធ្លាប់ជាអ្នករចនាទៅលើម៉ូដែលស្បែកជើង John Elliott x Nike Air Force 1 (AF1) ដែលមានតម្លៃ ១៥០ដុល្លារអាមេរិក និង​ Suicoke Motor sandal ដែលមានតម្លៃ ១៩៨ដុល្លារអាមេរិក។ ចំពោះភាពជាដៃគូរបស់លោកជាមួយ Lexus UX គឺលោកនឹងរចនាសំបកកង់រថយន្ត Lexus UX ដោយយកគំរូតាមស្បែកជើង Nike Air Force ដែលលោកធ្លាប់រចនាឱ្យយីហោ Nike ផងដែរ។

លោក Elliott បានថ្លែងថា វាធ្វើឱ្យគាត់មានភាពសប្បាយរីករាយក្នុងការធ្វើជាដៃគូជាមួយយីហោដែលមិនមែនជា fashion ពីព្រោះវាអនុញ្ញាតឱ្យគាត់វិវឌ្ឍទៅមុខ។ យ៉ាងណាមិញ Lexus UX បច្ចុប្បន្ន គឺមានដាក់លក់ហើយ និងមានតម្លៃចាប់ពី ៣២,០០០ដុល្លារអាមេរិក។ រថយន្ត Lexus UX 200 គឺមានម៉ាស៊ីនស៊ីឡាំង 4 ទំហំ 2លីត្រ ដែលមានកម្លាំង 169សេះ (126 kW / 171 PS) និងកម្លាំងបង្វិល 151 lb-ft (204 Nm) ។ អតិថិជនក៏អាចបញ្ជាទិញប្រភេទកូនកាត់ ម៉ាស៊ីនស៊ីឡាំង 4 ទំហំ 2លីត្រ ដែលមានកម្លាំង 181សេះ (135 kW / 183 PS) ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops