ស្ត្រីម្នាក់សុខចិត្តបែកផ្លូវជាមួយគូស្នេហ៍ដែលជិតរៀបការជាមួយគ្នា ដោយសារតែអនាគតម្តាយក្មេករបស់នាងព្យាយាមសួរសំនួរដដែលដាក់នាងបែបនេះថា….

តៃវ៉ាន់៖ ស្រ្តីជនជាតិតៃវ៉ាន់ម្នាក់បានចែករំលែករឿងរ៉ាវដ៏ហួសចិត្តមួយជុំវិញបញ្ហាម្តាយឪពុកមិត្តប្រុសនាង ចេះតែសួរសំណួរប៉ះពាល់ដល់អារម្មណ៍នាង និងទាមទារហួសហេតុពេក រហូតដល់ធ្វើឲ្យទំនាក់ទំនងស្នេហារបស់នាងត្រូវបានបញ្ចាប់។ តារមយៈបណ្តាញសង្គមរបស់នាង ស្រ្តីជនជាតិតៃវ៉ាន់រូបនេះបានឲ្យដឹងថា នាងជាស្រីក្រមុំបរិសុទ្ធ មានការងារធ្វើច្បាស់លាស់ និងរស់នៅក្នុងគ្រួសារ ដែលមានជីវភាពសមរម្យមួយ ខណៈដែលមិត្តប្រុសរបស់នាងមិនទាន់មានការងារធ្វើឲ្យមានលំនឹងមួយនៅឡើយទេ និងកំពុងរស់នៅក្នុងគ្រួសារដែលមានជីវភាពក្រោមមធ្យមទៀតផង។

នាងបានបន្តថា ព្រោះតែសេចក្តីស្រលាញ់ នាងមិនប្រកាន់ពីចំណុចអវិជ្ជមានរបស់មិត្តប្រុសឡើយ និងយល់ព្រមរៀបការជាមួយគាត់ដោយទឹកចិត្ត។ មុនពេលរៀបការ​ មិត្តប្រុសរបស់នាងបាននាំនាងទៅជួបគ្រួសារគាត់ ហើយខណៈនោះម្តាយរបស់មិត្តបុ្រសនាងចេះតែសួរនាងដដែលៗថា​​ ​តើនាងនៅបិរសុទ្ធឬអត់ ហើយនាងក៏បានឆ្លើយតបជាច្រើនសារវិញថា សុំកុំនិយាយពីរឿងនេះអី ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់នាង ហើយនាងមានអារម្មណ៍អៀនខ្លាំងណាស់។ ក្រោយមកទៀតនាងក៏បាននាំឪពុកម្តាយរបស់នាងទៅជួបជាមួយគ្រួសារមិត្តប្រុសនាងម្តងទៀត ហើយក្នុងអំឡុងពេលជួបគ្នានោះម្តាយរបស់មិត្តប្រុសនៅតែបន្តសួរដដែលៗថា នាងនៅបរិសុទ្ធឬអត់ ?​ ហើយគាត់ចង់ឲ្យនាងទៅ មន្ទីរពេទ្យដើម្បីពិនិត្យរកភាពបរិសុទ្ធ និងជំងឺកាមរោគ។

លើសពីនេះទៅទៀតម្តាយខាងប្រុស បានសួរនាងថា តើនាងមានរថយន្តទំនើបសម្រាប់ជិះ និងផ្ទះផ្ទាល់ខ្លួនហើយឬនៅ ទើបចង់រៀបការនេះ? សំណួរទាំងនេះ បានធ្វើស្ត្រីតៃវ៉ាន់រូបនេះ ខឹងជាខ្លាំង និងបានឆ្លើយតបវិញថា មុននឹងទាមទារ និងចង់បានឲ្យនាងល្អគ្រប់យ៉ាង សុំឆ្លុះកញ្ចក់មើលខ្លួនឯងសិនទៅ ព្រោះគ្រួសារអ្នក និងកូនប្រុសអ្នកពេលនេះគ្មានអ្វីនោះទេ ហើយនាងក៏សុំចែកផ្លូវជាមួយមិត្តប្រុសនាងតែម្តង។ សម្រាប់លោកអ្នកវិញ តើយល់យ៉ាងណាដែរចំពោះករណីខាងលើនេះ?

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz