កាមេរ៉ា៣គ្រាប់ដូចនៅស្ទើរ Huawei នឹងថែមកាមេរ៉ាដល់៤គ្រាប់នៅលើ P30 ជំនាន់ថ្មី

សម្រាប់ប្រិយមិត្តអ្នកគាំទ្រទូរស័ព្ទ Huawei  ប្រាកដជាកំពុងរង់ចាំយ៉ាងទន្ទះសារនូវទូរស័ព្ទ Huawei សេរីថ្មីគឺ Huawei P30 និង P30 Pro។ មុនការចេញលក់ជាផ្លូវការរបស់ទូរស័ព្ទ Huawei ទាំងពីរម៉ូឌែលនេះ គេហទំព័រ Phonearena បានចុះផ្សាយថា ពីរូបរាងយ៉ាងច្បាស់ក្រឡែតរបស់ Huawei P30 ដែលនឹងមានអេក្រង់ទំហំ ៦,១ អ៊ីញ មានកាមេរ៉ាក្រោយចំនួន ៣ គ្រាន់ មាន RAM 6GB និង អង្គចងចាំ 256 GB។

ចំណែក​ឯ Huawei P30 Pro វិញមានអេក្រង់ធំជាងរហូតដល់ ៦,៥ អ៊ីញ,មានកាមេរ៉ាក្រោយរហូតដល់ទៅ ៤គ្រាប់ ចំណែកឯ RAM វិញក៏ធំជាងរហូតដល់ 8GB និង អង្គចងចាំ 256 GB ដូចគ្នា។ ស្មាតហ្វូនត្រកូល P ជំនាន់ថ្មីនេះមានអេក្រង់ខាងមុខស្ទើរតែពេញលាតដល់គែមតែម្តង និងមានឆកបែបដំណក់ទឹកមួយគ្រាប់តូចប៉ុណ្ណោះនៅខាងមុខ ដើម្បីបំពាក់កាមេរ៉ា ចំណែកបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃនៅលើអេក្រង់ គេនៅមិនទាន់ដឹងច្បាស់ថា Huawei នឹងបំពាក់បច្ចេកវិទ្យានេះនៅលើត្រកូល P ដូចត្រកូល Mate ឬយ៉ាងណានោះឡើយ។

P30 និង P30 Pro ត្រូវបាននគេជឿជាក់ជាក់នេះនឹងក្លាយជាស្មាតហ្វូន ដែលមានសមត្ថភាពថតរូបល្អបំផុតមិនធ្លាប់មានពីមុនមក និងជាទីពេញចិត្តយ៉ាងខ្លាំងសម្រាប់អ្នកនិយម និងស្រលាញ់ការថតរូបតាមទូរស័ព្ទ។ ស្មាតហ្វូន២ម៉ូដែលនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែមិនា ខាងមុខនេះ។

អត្ថបទ៖ ភក្តី

ប្រភព៖ phonearena