បាងកក និងខេត្តចំនួន ៥ របស់ថៃកំពុងទទួលរងការរំខានពីអាកាសធាតុក្តៅ និងខ្យល់កខ្វក់

នាយកដ្ឋានឧតុនិយមថៃបានឱ្យដឹងថា រដ្ឋធានីរបស់ប្រទេសនឹងមានសីតុណ្ហភាពខ្ពស់បំផុតគឺ ៣៨អង្សាសេ ខណៈ តំបន់ចំនួន ៣៥ របស់ទីក្រុង នៅតែមានការរំខានពីខ្យល់កខ្វក់ (PM2.5) ដែលលើសពីកម្រិតសុវត្ថិភាព។ ការិយាល័យអាកាសធាតុបានបន្ថែមថា តំបន់ដែលមានសម្ពាធខ្ពស់នៅភាគខាងជើងប្រទេសថៃកំពុងតែចុះខ្សោយ ខណៈដែលខ្យល់ភាគអាគ្នេយ៍បាននាំសំណើមពីសមុទ្រចិនខាងត្បូងទៅកាន់ភាគខាងជើងនៃប្រទេសថៃ ដែលនឹងមានការកើនឡើងសីតុណ្ហភាពក្តៅខ្លាំងនៅពេលថ្ងៃ។

ខ្យល់មូសុងនៅភាគឦសានជុំវិញឈូងសមុទ្រ និងភាគខាងត្បូងក៏កំពុងចុះខ្សោយដែរ ដែលវាបណ្តាលឱ្យមានភ្លៀងធ្លាក់តិចនៅភាគខាងត្បូង។ ទីក្រុងបាងកកចាប់ពីម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ ដល់ម៉ោង ៦ព្រឹក ថ្ងៃសុក្រ អាចនឹងមានសីតុណ្ហភាពអតិបរមាពី ៣៦-៣៨អង្សាសេ ខណៈដែលភាគខាងជើង និងភាគឦសាននឹងមានសីតុណ្ហភាពអតិបរមាពី ៣៤-៣៧អង្សាសេ និងភាគខាងត្បូងពី ៣១-៣៦អង្សាសេ៕

អត្ថបទ៖​ លីដា
ប្រភព៖ nationmultimedia