កីឡា February 14, 2019 sokun sokunna
Asensio និងប្រព័ន្ធវីដេអូជំនួយអាជ្ញារកណ្តាល VAR បានជួយអោយក្រុមអធិរាជស Real Madrid យកឈ្នះទាំងប្រផិតប្រផើយនៅទឹកដី Amsterdam របស់ក្រុម Ajax

កាលពីរាត្រីយប់មិញនេះ ព្រឹត្តិការណ៍បាលទាត់ធំជាងគេប្រចាំទ្វីបអឺរ៉ុប Uefa Champion League នៅតែបន្ត បើទោះបីជាបានស្ងាត់មួយរយៈធំក៏ដោយ។ នៅវគ្គ ១៦ក្រុមចុងក្រោយ យើងឃើញថាមានក្រុមបាល់ទាត់ធំៗជាច្រើន ដែលសុទ្ធតែជាជើងឯកប្រចាំប្រទេស ដោយកាលពីយប់មិញនេះ មានពីរគូ ដែលគូទីមួយជាការប្រកួតរវាង Real Madrid មកពីអេស៉្បាញ និង AJax មកពីអាឡឺម៉ង់ និង មួយគូទៀតជាការប្រកួតរវាង Tottenham Hotspur មកពីអង់គ្លេស និង Borussia Dortmund មកពីអាឡឺម៉ង់ដូចគ្នា។

ក្នុងនោះដែរ ក្រុមអធិរាជស Real Madrid បានយកឈ្នះទាំងប្រផិតប្រផើយនៅក្រៅទឹកដី ជាមួយនឹងក្រុម Ajax ក្នុងការប្រកួត Champion League ក្នងលទ្ធផល ២ទល់នឹង១ ក្នុងជើងទីមួយនៃវគ្គ ១៦ ក្រុមចុងក្រោយ។ តាមប្រវត្តិក្រុមទាំងពី Ajax មិនដែលយកឈ្នះក្រុមយក្សមកពីអេស្ប៉ាញក្នុងរយៈពេល ២៤ឆ្នាំទៅហើយ ប៉ុន្តែយប់មិញនេះគេស្ទើរតែនឹងអាចកែកប្រែប្រវត្តិសាស្រ្តបានទៅហើយ នៅពេលដែលកីឡាករ Nicolas Tagliafice បានតែតបញ្ចូលទី ខណៈដែលអ្នកចាំទី Thibaut Courtois មិនអាចសង្រ្គោះបាន។

ដោយឡែក អាជ្ញារកណ្តាល Damir Skomina បានកាត់សេចក្តីថាការបញ្ជូលទីនេះគឺជាបាល់អហ្វសាយ បន្ទាប់ពីពិនិត្យលើប្រពន្ធ័ VAR (វីដេអូជំនួយអាជ្ញារកណ្តាល) ដែលទើបនឹងដាក់ប្រើដំបូងនៅក្នុងក្របខ័ណ្ឌ Uefa Chmapion League។ បន្ទាប់មកនៅក្នុងតង់ទីពីរនាទី ៦០ Karim Benzema រកបានមួយគ្រាប់ ហើយរកបានស្មើរគ្នាវិញអោយកីឡាករ Hakim Ziyech។ ប៉ុន្តែនៅនាទី ៨៧ កីឡាករ Asensio ខែ្សបំរើប្រយុទ្ធវ័យក្មេងរបស់ Real Madrid រកបានមួយគ្រាប់ទៀត ជួយអោយក្រុមយកឈ្នះ Ajax ក្នុងលទ្ធផលបញ្ចប់ ២ទល់នឹង១។ ហើយយើងនៅតាមដាមមើលថាក្រុមនាដែលអាចឡើងទៅវគ្គបន្តទៀត ខណៈដែលជើងទីពីនឹងចាប់ផ្តើមនៅថ្ងៃទី ០៦ ខែមីនា ខាងមុខនេះ៕