ការគេងគ្រប់គ្រាន់នឹងជួយកាត់បន្ថយជំងឺបេះដូង ប៉ុន្តែការគេងមិនគ្រប់គ្រាន់នឹងបង្កហានិភ័យនៃការស្ទះសរសៃឈាម

ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការគេងយ៉ាងតិចប្រាំពីរម៉ោងរៀងរាល់យប់ អាចបន្ថយហានិភ័យនៃការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ ការស្រាវជ្រាវដែលត្រូវបានធ្វើឡើងលើសត្វកណ្តុរបានបង្ហាញថា សត្វកណ្តុរដែលមិនបិទភ្នែកដេកគ្រប់គ្រាន់ ហាក់ដូចជាវិវត្តទៅជាជំងឺកកសរសៃឈាម (atherosclerosis) ដែលជាជំងឺមួយកើតនៅខាងក្នុងសរសៃឈាម និងធ្វើឱ្យចរន្តឈាមរត់មិនបានស្រួល។

ការស្រាវជ្រាវពីមុនក៏បានរកឃើញថា ការគេងមិនគ្រប់គ្រាន់បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ប៉ុន្តែអ្នកស្រាវជ្រាវមិនអាចពន្យល់ពីរបៀបវាបង្កហានិភ័យនោះទេ។ ប៉ុន្តែពេលនេះក្រុមស្រាវជ្រាវមកពីមន្ទីរពេទ្យទូទៅ Massachusetts នៅបូស្តុន បានរកឃើញមូលហេតុ និងបាននិយាយថា តំបន់នៃខួរក្បាលដែលពាក់ព័ន្ធនឹងការគេងត្រូវបានផ្សារភ្ជាប់ទៅនឹងខួរឆ្អឹង ហើយវាអាចបង្កើនការផលិតកោសិកាឈាមសដែលត្រូវបានគេស្គាល់ថាបណ្តាលឱ្យមានជំងឺសរសៃឈាម។ យ៉ាងណាមិញមូលនិធិជាតិគ្រប់គ្រងដំណេក (Sleep Foundation) ក៏បានណែនាំថា មនុស្សពេញវ័យគួរតែទទួលការគេងពី ៧ ទៅ ៩ម៉ោង ជារៀងរាល់យប់។

អត្ថបទ៖ លីដា
ប្រភព៖ dailymail