កីឡា February 14, 2019 Khmernote
Juventus ចង់យក Dybala រួមជាមួយនឹងលុយជិត 50លានផោន ដើម្បីសុំដោះដូរជាមួយនឹង Mohamed Salah របស់ Liverpool

ក្លឹបសេះបង្កង់ Juventus ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះដូរកីឡាករដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងពេលបញ្ចប់រដូវកាលនេះ ដោយក្លឹបយក្សរបស់អុីតាលីមួយនេះចង់យកខ្សែប្រយុទ្ធ Paulo Dybala ទៅដោះដូរជាមួយនឹងកីឡាករ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Tuttosport បានឲ្យដឹងថា៖ ក្លឹបសេះបង្កង់ Juventus កំពុងស្រក់ទឹកមាត់ចង់បានម្ចាស់ពានរង្វាន់ Player of the year កីឡាករ Mohamed Salah មកចូលរួមនៅក្នុងទឹកដី Allianz ដោយក្លឹបយក្សអុីតាលីមួយនេះសុខចិត្តយកខ្សែប្រយុទ្ធ Paulo Dybala រួមជាមួយនឹងទឹកប្រាក់បន្ថែមប្រមាណជាង 45លានផោន ពីលើទៀតដើម្បីសុំដោះដូរជាមួយនឹងក្លឹបហង្សក្រហម Liverpool។

ពេលនេះខ្សែប្រយុទ្ធ Mohamed Salah កំពុងត្រូវបានក្លឹបជាច្រើនចាប់អារម្មណ៍ដោយក្នុងនោះក្លឹបអធិរាជសរ Real Madrid បានចាប់អារម្មណ៍វីរៈបុរសរបស់អេហ្ស៊ីបមួយនេះខ្លាំងជាងគេ ហើយលោក Jurgen Klopp កំពុងព្យាយាមរកវិធីចងជើង Salah ពីការចង់បានរបស់ Real Madrid ក៏ដូចជា Juventus ជាដើម។

បុត្រ

ប្រភព៖ Goal