ព័ត៌មាន February 16, 2019 lyda
ប្រធានរបស់ពាណិជ្ជសញ្ញាទឹកស៊ីអ៊ីវ Lee Kum Kee ក្លាយជាអ្នកមានបំផុតទី៣ របស់ហុងកុង

ជាធម្មតាអ្នកដែលកាន់កាប់ជំនួញធំៗនៅទីក្រុងហុងកុងគឺមានត្រកូល Li ឬ Lee ហើយជាក់ស្តែងលោក Li Ka-shing នៃ ក្រុមហ៊ុន Cheung Kong Holdings គឺជាអ្នកមានបំផុតទី ១ របស់ហុងកុង រយៈពេល ២ទសវត្សរ៍ មកហើយ។ ហើយលេខ២ គឺបានទៅលើមិត្តរបស់គាត់ គឺលោក Lee Shau-kee នៃក្រុមហ៊ុន Henderson Land។

ចំណែកអ្នកមានបំផុតរបស់ហុងកុងលំដាប់លេខ ៣ ដែលទើបតែប្រកាសដោយ Forbes នៅក្នុងខែនេះ គឺបានទៅលោក Lee Man-Tat ដែលជាប្រធាននៃក្រុមហ៊ុន Lee Kum Kee Group ដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៨៨៨ ក្នុងទីក្រុងណាន់ស៊ួយ។ ទ្រព្យសម្បត្តិរបស់គាត់គឺ ១៧.១ ពាន់លានដុល្លារអាមេរិក ហើយវាគឺជាលើកទីមួយហើយដែលគាត់ឈានដល់ដំណែងអ្នកមានបំផុត ១ ក្នុងចំណោមកំពូលចំណាត់ថ្នាក់ទាំង ១០ (Top 10) ។ Lee Kum Kee គឺជា ពាណិជ្ជសញ្ញានៃទឹកជ្រលក់ (ទឹកស៊ីអ៊ីវ) ហើយតាមប្រភពមួយបានឱ្យដឹងថា ទឹកស៊ីអ៊ីវរបស់គាត់គឺនាំចេញ ១០០លានដប ទៅពិភពលោកក្នុងមួយឆ្នាំៗ៕

Lee Man-Tat ប្រធានក្រុមហ៊ុន Lee Kum Kee Group

អត្ថបទ៖ លីដា
ប្រភព៖ asiatimes