Nissan Auto Tech February 16, 2019 Khmernote
Nissan Urvan មានបណ្តោយដល់ទៅជាង 5ម៉ែត្រ ទូលាយខ្លាំង សាកសមបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក

ភាពជឿជាក់គឺជាកត្តាដ៏សំខាន់បំផុតដែលត្រូវពិចារណានៅពេលទិញឡានថ្មី អ្នកនឹងបាត់បង់អាជីវកម្មរបស់អ្នកប្រសិនបើឡានរបស់អ្នកខូច ដូច្នេះហើយនៅពេលទិញរថយន្តដឹកជញ្ជូនថ្មី គួរតែទៅមើល រថយន្ត Nissan URVAN ដែលវាត្រូវបានគេស្គាល់រួចហើយនៅក្នុងទីផ្សារ ជាមួយនឹងការផ្តល់ទំនុកចិត្តខ្ពស់ ហើយវាក៏មានប៉ុន្មានចំនុចទៀតដែលធ្វើអោយអ្នកសម្រេចចិត្តជ្រើសរើសយកវាមកប្រើប្រាស់គឺ ទំហំសរុប និងទ្វារទាញរបស់វា។

ប្រវែងសរុបរបស់ Nissan Urvan គឺមានបណ្តោយ 5230 មីល្លីម៉ែត្រ ទទឹង 1880 មីល្លីម៉ែត្រ និងកំពស់ 2285 មីល្លីម៉ែត្រ ដែលទ្វារនៃរថយន្តមួយនេះអាចបើកធំទូលាយធ្វើឱ្យអ្នកដំណើរងាយស្រួលចូលនិងចេញថែមទៀតផង។ ប្រភេទទ្វារទាញរបស់វា យើងអាចប្រើប្រាស់បានដោយភាពងាយស្រួល ជាមួយមុខងារ close assist ដែលវាមានស្រាប់ ទាំងរថយន្តស្តង់ដា និងប្រភេទតួធំ។ មិនបំភ្លេចទំហំផ្ទុកដើម្បីផ្ទុកឥវ៉ាន់របស់អ្នកដំណើរទេ គឺជ្រើសរើស Nissan Urvan។

អតិថិជននិងសាធារណជនដែលចាប់អារម្មណ៏ អាចធ្វើការចូលរួមទស្សនារថយន្ត Nissan Urvan បាននៅតាមបណ្តាមជ្ឍមណ្ឌលតាំងរថយន្ត Nissan ទាំងអស់ ហើយរថយន្តមួយនេះ មាន 3ពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ប្រផេះក្រម៉ៅ , ពណ៌ទឹកប្រាក់ភ្លឺ និងពណ៌សក្បុស។ ចំពោះរថយន្តប្រភេទនេះដែរ វាបានរចនាជាមួយនឹងតួខ្លួនវែង ធំទូលាយ និងដំបូលខ្ពស់ ងាយស្រួលបំផុតក្នុងការធ្វើដំណើរ និងបំពេញការងារផ្សេងៗ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/