Nissan Auto Tech February 16, 2019 Khmernote
មកដឹងពីលក្ខណៈពិសេសនៃផ្នែកខាងក្នុងរបស់ Nissan Urvan ដែលជារថយន្តដឹកអ្នកដំណើរ ដ៏ទាន់សម័យ

អាជីវកម្មរបស់អ្នកមានសារៈសំខាន់ចំពោះអ្នក ហើយវាក៏ជារឿងដំបូងដែលអតិថិជនរបស់អ្នកមើលឃើញនៅពេលអ្នកទៅយកពួកគេ។ រថយន្តដឹកជញ្ជូនថ្មីដែលស្អាត និងជាម៉ាកសញ្ញាល្បីឈ្មោះនោះ វាបានផ្តល់នូវការយល់ឃើញថា ក្រុមហ៊ុនរបស់លោកអ្នកបានគិតគូយ៉ាងខ្លាំងអំពីគុណតំលៃនៃអតិថិជន។ គុណភាពនៃម៉ាកសញ្ញារថយន្តនេះផងដែរវាក៏ជាការឆ្លុះបញ្ចាំងមួយពីអាជីវកម្មរបស់អ្នក ក្នុងការធ្វើអោយមានចំណាប់អារម្មណ៍ពីសំណាក់អតិថិជនដូចគ្នា។ អ្នកដំណើររបស់អ្នកនឹងមានភាពកក់ក្តៅបំផុតនៅពេលធ្វើដំណើរមិនថាថ្ងៃក្តៅយ៉ាងណានៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែ Nissan Urvan បានបំពាក់នូវបច្ចេកវិទ្យាម៉ាស៊ីនត្រជាក់ ទាំងខាងមុខនិងខាងក្រោយ រាងៗខ្លួនដើម្បីធានាបានថាអ្នករួមដំណើរ នឹងមានភាពត្រជាក់សុខស្រួលក្នុងពេលធ្វើដំណើរ។

ចំពោះកៅអ្នកដំណើរដែលវាជាប្រភេទកៅអីដែលមានខ្នងខាងក្រោយខ្ពស់ ងាយស្រួលក្នុងការអង្គុយបូករួមជាមួយនឹងខ្សែក្រវាត់សុវត្ថិភាពរាងៗខ្លួន ដែលវាផ្តល់នូវសុវត្ថិភាពខ្ពស់ ជាមួយភាពសុខស្រួលក្នុងការធ្វើដំណើរ។ លើសពីនេះទៅទៀតវាបានបំពាក់នូវដំបូលដែលខ្ពស់និងធំទូលាយ ដែលមានភាពស្រួលសម្រាប់អ្នកដំណើរទាំងអស់ ក្នុងការដើរចេញចូល ហើយវាក៏មានបំពាក់នូវឧបករណ៍ដាក់ពែងកាហ្វេ នៅខាងក្រោយខ្នងកៅអីទាំងអស់ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងអស់ ក្នុងដំណើរដ៏វែងឆ្ងាយ។

អតិថិជននិងសាធារណជនដែលចាប់អារម្មណ៏ អាចធ្វើការចូលរួមទស្សនារថយន្ត Nissan Urvan បាននៅតាមបណ្តាមជ្ឍមណ្ឌលតាំងរថយន្ត Nissan ទាំងអស់ ហើយរថយន្តមួយនេះ មាន 3ពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ប្រផេះក្រម៉ៅ , ពណ៌ទឹកប្រាក់ភ្លឺ និងពណ៌សក្បុស។ ចំពោះរថយន្តប្រភេទនេះដែរ វាបានរចនាជាមួយនឹងតួខ្លួនវែង ធំទូលាយ និងដំបូលខ្ពស់ ងាយស្រួលបំផុតក្នុងការធ្វើដំណើរ និងបំពេញការងារផ្សេងៗ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/