Nissan Auto Tech February 18, 2019 Khmernote
Nissan Urvan បំពាក់គ្រោងដែករឹងមាំ កាត់បន្ថយហានិភ័យពេលជួបគ្រោះថ្នាក់

នៅពេលដែលគេរចនារូបរាងនៃរថយន្ត Urvan អ្វីដែលគេគិតគូនោះគឺមិនមែនត្រឹមតែអតិថិជនរបស់ខ្លួននោះទេ ប៉ុន្តែគេបានគិតគូយ៉ាងខ្លាំង ចំពោះសុវត្ថិភាពអ្នកបើកបរ និងអ្នករួមដំណើរជាមួយ។ ដូច្នេះហើយអ្នកបើកបររថយន្ត Nissan Urvan ទទួលបាននូវអេក្រង់ដែលបង្ហាញមុខងារជាច្រើនដែលមានទំហំ 3.5 អ៊ីញដែលវាបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ ប្រេងសាំង និងរង្វាស់ចម្ងាយនៃបរិមាណប្រេងសាំងដែលនៅសល់ ដែលវាផ្តល់ភាពងាយស្រួលក្នុងការបើកបរផ្លូវឆ្ងាយ។ វាក៏បានបំពាក់កញ្ចក់មើលក្រោយធំ ដែលងាយស្រួលអោយអ្នកបើកបរមើលឃើញច្បាស់នូវឧបសគ្គទាំងឡាយ នៅខាងក្រោយរថយន្ត។

ប្រព័ន្ធសុវត្ថិភាពមានភ្ជាប់មកជាមួយលក្ខណៈស្តង់ដារ:

•ផ្លិតទឹកខាងក្រោយ ងាយស្រួលក្នុងការជូតសម្អាតភាពកខ្វក់នៅលើកញ្ចក់ក្រោយ
• ពោងសុវត្ថិភាពនៅផ្នែកខាងមុខ២គ្រាប់ ដែលមានសមត្ថភាពខ្ពស់
•ប្រពន្ធ័ហ្វ្រាំង (ABS) ដែលជួយទប់ស្កាត់ការហានិភ័យពេលយើងជាន់ហ្វ្រាំងបន្ទាន់ណាមួយ
•ប្រព័ន្ធជំនួយហ្វ្រាំង (BA) ដែលបង្កើនកំលាំងហ្វ្រាំង ក្នុងពេលមានហេតុការណ៍បន្ទាន់ណាមួយ
•មានសោសុវត្ថិភាពកូនក្មេង ដែលការពារមិនអោយក្មេងទាញទ្វាចេញបានពេលកំពុងធ្វើដំណើរ

រចនាសម្ព័ន្ធ រូបរាង (តួផ្នែកខាងមុខរឹងមាំដែលវាត្រូវបានផលិតនិងបំពាក់នូវគ្រោងឆ្អឹងរឹងមាំ កាត់បន្ថយការប៉ះពាល់កម្រិតធ្ងន់ ពេលជួបគ្រោះថ្នាក់ផ្នែកខាងមុខ)

អតិថិជននិងសាធារណជនដែលចាប់អារម្មណ៏ អាចធ្វើការចូលរួមទស្សនារថយន្ត Nissan Urvan បាននៅតាមបណ្តាមជ្ឍមណ្ឌលតាំងរថយន្ត Nissan ទាំងអស់ ហើយរថយន្តមួយនេះ មាន 3ពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ប្រផេះក្រម៉ៅ , ពណ៌ទឹកប្រាក់ភ្លឺ និងពណ៌សក្បុស។ ចំពោះរថយន្តប្រភេទនេះដែរ វាបានរចនាជាមួយនឹងតួខ្លួនវែង ធំទូលាយ និងដំបូលខ្ពស់ ងាយស្រួលបំផុតក្នុងការធ្វើដំណើរ និងបំពេញការងារផ្សេងៗ។

សំរាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័រ Nissa Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan/