អន្តរជាតិ February 17, 2019 Khmernote
រន្ធត់ណាស់! ប្តីចតឡានចាំប្រពន្ធ និងកូនចូលទិញនំនៅចិញ្ចើមផ្លូវ ស្រាប់តែត្រូវរថយន្តហ៊ឺយ៉ាន់ដាយដាច់ហ្វ្រាំងមកបុក ហើយក្រឡាប់សង្កត់ពីលើស្លាប់ប្តីក្នុងរថយន្តតែម្តង

ស្រុកកំពង់សីលា-(ដំណឹងបន្ថែមករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះបន្តគ្នា) របាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងវេលាម៉ោង​ 10 និង13នាទីព្រឹក​ ថ្ងៃ​ទី​17​ ខែ​កុម្ភៈ​ ឆ្នាំ​2019 លើផ្លូវជាតិលេខ​ 4​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 141-142​ ចំណុច​ថ្នល់បំបែកស្រែអំបិល​ ក្នុង​ភូមិ​ចំការ​ហ្លួង​ ឃុំ​ចំការ​ហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រៈសីហនុ​ បង្កដោយរថយន្តដឹកសុីម៉ង់ត៌​ ​ម៉ាក​ហុីយ៉ាន់ដាយ​ ពាក់​ស្លាក​លេខ​ កំពង់​ធំ​ 3A-1369 មានទិសដៅចេញពីកំពង់ផែស្រុកស្រែអំបិលទៅភ្នំពេញ​ មកដល់​ចំណុច​កេីតហេតុរថយន្តចុះពីចំណុចថ្នល់បំបែកផ្លូវជាតិលេខ​ 48​ ឆ្លង​ចូលផ្លូវជាតិលេខ​ 4 ​ ដាច់ហ្វ្រាំងក៍បានបុករថយន្ត​04គ្រឿង​ផ្សេងទៀត ដែលចតនៅចិញ្ចេីមផ្លូវគ្រួសក្រហម​ បណ្តាល​អោយមនុស្សម្នាក់​ ស្លាប់​ និងម្នាក់ទៀតរបួស​ធ្ងន់​ និងខូចខាត​រថយន្ត​ចំនួន05គ្រឿង​។

1-រថយន្ត​ធំ​ដឹ​កសុីម៉ង់ត៌​ អ្នក​បេីកបរ​ ឈ្មោះ​ សាទ​ ម៉ា​ ភេទប្រុ​ស​ អាយុ​ 38ឆ្នាំ​ មានទីលំនៅ​ភូមិ​ ភ្នំដី​ ឃុំ​ច្បារមន​ ស្រុកច្បារមន​ ខេត្តកំពង់ស្ពឺ​ រងរបួស​ធ្ងន់​ ។

2-​ រថយន្ត​ម៉ាក​ CRV ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2M-2821 អ្នក​បេីកបរ​ដោយឈ្មោះ​ សុទ​ រិទ្ធី​ ភេទប្រុស​ អាយុ​ 38ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ 04​ សង្កាត់​លេខ​ 04​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​គ្រួសក្រហម ចាំប្រពន្ធ​ និងកូន ចុះទៅទិញ​ចំណី​អាហារ​ ក៏ត្រូវបុក បណ្តាលឲ្យក្រឡាប់សង្កត់ពីលើ ស្លាប់ក្នុងរថយន្តតែម្ដង

3/​ រថយន្ត​ម៉ាកហុីយ៉ុនដាយ​ជាងមួយតោន ពណ៌​ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2W-0660 ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​គ្រួសក្រហម​។

4/​ រថយន្ត​ម៉ាក​ហុីយ៉ុនដាយ​ជាងមួយតោន ពណ៌​ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2J-1267 ចតនៅចិញ្ចេីមផ្លូវគ្រួសក្រហម​។

5/​ រថយន្ត​ធុនតូច​ ម៉ាក​ ALTO. SUZUKI ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2F-0885 ចតនៅចិញ្ចេីមផ្លូវគ្រួសក្រហម​។ ក្រោយកើតហេតុអ្នករបួសសមត្ថកិច្ចបញ្ជូនតាមរថយន្តសង្រ្គោះយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ ចំណែករថយន្តទាំង​05គ្រឿង​ ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីបន្តនិតិវិធី រីឯសាកសព​រៀបចំជូនទៅ​គ្រួសារ​ទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីយ៍៕

ប្រភព៖ លោក Huy Bunleng, Amchantha Sihanoukville