Toyota ទើបតែដាក់លក់រថយន្ត Aygo X-Trend នៅក្នុងប្រទេសអង់គ្លេស ជាមួយតម្លៃត្រឹមតែ….

ក្រុមហ៊ុន Toyota ទើបតែសម្ពោធដាក់លក់រថយន្តស៊េរីថ្មីរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេស ដែលរថយន្តថ្មីនេះ មានតម្លៃថោកសមរម្យនៅក្នុងទីផ្សារថយន្ត។ រថយន្តស៊េរីថ្មីនេះជាប្រភេទរថយន្តធន់មធ្យមម៉ាក Aygo X-Trend ដែលតម្លៃត្រឹមតែ £១២,៧១០ (១៦,៧៩០ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ រថយន្តប្រភេទនេះអាចនិយាយបានថា ជារថយន្តកូនកាត់រវាងរថយន្តសេរី X-Play និង X-Cite ដែលក្រុមហ៊ុនធ្លាប់ចេញលក់នាពេលកន្លងមក។

រថយន្ត Aygo X-Trend ដើរដោយម៉ាស៊ីន 1.0-Liter Three-Cylinder Petrol Engine ស៊ីសាំងតិច ចន្លោះពី ៤,៩ ទៅ ៥,៣ លីត្រក្នុងរយៈចំងាយផ្លូវ ១០០ គីឡូម៉ែត្រ។ អ្វីដែលពិសេសនោះគឺរថយន្តត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងអាកាសធាតុស្វ័យប្រវត្តិ ប្រព័ន្ធភ្លើងសម្រាប់មើលជុំវិញរថយន្ត និងការតភ្ជាប់ការប្រើប្រាស់កម្មវិធីផ្សេងៗពីទូរស័ព្ទទៅកាន់រថយន្តជាដើម។ តោះទៅទស្សនារូបភាពរថយន្តនេះដូចខាងក្រោម៖

 

អត្ថបទ៖ ភក្តី
ប្រភព៖ carscoops