Honda HR-V Sport ២០១៩ នឹងត្រូវបានគេដាក់លក់ជាផ្លូវការនៅអង់គ្លេសក្នុងខែមេសានេះ

រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Honda គឺរថយន្ត HR-V Sport ស៊េរីឆ្នាំ ២០១៩ នឹងត្រូវបានគេដាក់លក់ជាផ្លូវការនៅក្នុងប្រទេសអង់គ្លេសនាខែមេសាខាងនេះហើយ។ រថយន្តដ៏ប្រណិតនេះត្រូវបានគេរពឹងថាមានតម្លៃ ៣៦,០០០ ដុល្លារអាមេរិក (នៅទីផ្សារបរទេស)។ បើប្រៀបធៀបរថយន្ត HR-V Sport ទៅនឹងរថយន្ត CR-V គេអាចមើលឃើញថា រថយន្ត CR-V ធំជាងបន្តិចជាមួយនឹងតម្លៃប្រមាណជា ៣៦,៣៥៦ ដុល្លារ (នៅទីផ្សារបរទេស)។

ចំពោះផ្នែកខាងក្នុងរបស់រថយន្តវិញមានបំពាក់នូវផ្ទាំង LED ទំហំ ៧ អ៊ីញ ប្រព័ន្ធត្រួតពិនិត្យពេលចេញដំណើរ ប្រព័ន្ធផ្តល់សញ្ញាព្រមានពីការប៉ះទង្គិតផ្សេងៗ កាំមេរ៉ាពិសេសសម្រាប់មើលជុំវិញរថយន្ត និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។ ម៉ូដែល HR-V Sport ប្រើប្រាស់ម៉ាស៊ីន turbocharged ស៊ីឡាំង4 ទំហំចំណុះ 1.5 លីត្រ ថាមពល 179 សេះ (182PS/134kW) ហើយរថយន្តប្រភេទ SUV នេះមានសន្ទុះពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង (ពី 0 ទៅ 62 ម៉ាយក្នុងមួយម៉ោង) ក្នុងរយៈពេល 7.8 វិនាទី និងល្បឿនអតិបរមា 216 គីឡូម៉ែត្រក្នុងមួយម៉ោង (134 ម៉ាយ / ម៉ោង) ខណៈដែលការប្រើប្រាស់ប្រេងជាមធ្យមគឺ 5.9លីត្រ ក្នុងរយៈចំងាយ 100 គីឡូម៉ែត្រ។ លោកអ្នកអាចទស្សនារូបភាពគំរូរបស់រថយន្ត HR-V Sport ដូចខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖ carscoops