Bugatti អបអរខួបទី ១១០ ជាមួយនឹង Chiron Sport 110 Ans Edition ដែលនឹងបង្ហាញខ្លួននៅ Geneva Motor Show 2019

Bugatti កំពុងផ្លុំទៀនគម្រប់ខួបទី ១១០ របស់ខ្លួននៅឆ្នាំនេះ ហើយដើម្បីអបអរដល់ខួបលើកទី ១១០ ពួកគេនឹងនាំយកនូវម៉ូដែល Chiron Sport 110 Ans Edition ទៅដាក់បង្ហាញនៅព្រឹត្តការណ៍ Geneva Motor Show 2019។ រថយន្តប្រភេទ hypercar នេះខាង Bugatti បានឱ្យដឹងថា នឹងត្រូវផលិតតែ ២០គ្រឿង ប៉ុណ្ណោះ ហើយសម្រាប់ការរចនារបស់វាវិញគឺ ពិតជាមិនខុសបំណងនោះឡើយ។

រថយន្ត Bugatti Chiron Sport 110 Ans Edition ដែលនឹងត្រូវបង្ហាញខ្លួនក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យ Geneva Motor Show 2019 គឺមានពណ៌ខ្មៅ ជាមួយនឹងកៅអីស្បែកខ្មៅលាយពណ៌ខៀវនៅគែម និងមានខ្សែឆ្នូតតូចមួយ (ពណ៌ ស ខៀវ និងក្រហម) ដែលតំណាងឱ្យទង់ជាតិបារាំងនៅចំកណ្តាលកៅអីផ្ទាល់។ ម៉ាស៊ីនទំហំចំណុះ 8.0លីត្រ quad-turbo W16 ជាមួយនឹងកម្លាំង 1,479 សេះ (1,500 PS/1,103 kW) កម្លាំងបង្វិល 1,600 Nm (1,180 lb-ft)។ យើងនឹងមានបន្ថែមទៀតអំពីរថយន្ត Chiron ពិសេសចុងក្រោយរបស់ Bugatti ពីពិព័រណ៍រថយន្ដក្រុងហ្សឺណែវឆ្នាំ 2019 នៅថ្ងៃអង្គារនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops