អស់ទាស់! រថយន្តអគ្គិសនី EQV ស៊េរីថ្មីរបស់ Mercedes-Benz មានកម្លាំង 201សេះ និងសាកថ្មម្តងជិះបានដល់ទៅ 400គីឡូម៉ែត្រ

ដូចយើងបានដឹងរួចមកហើយថា Mercedes-Benz គឺជាក្រុមហ៊ុនផលិតរថយន្ត ដែលនាំមុខគេនៅលើពិភពលោក។ ហើយសម្រាប់ថ្ងៃអង្គារ ក្នុងព្រឹត្តការណ៍ Geneva Motor Show 2019 នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមហ៊ុន Mercedes-Benz ក៏បានប្រកាសបង្ហាញនូវរថយន្តអគ្គិសនីដឹកទំនិញប្រភេទ EQV ស៊េរីថ្មី កៅអី ៦ (ជម្រើសកៅអី ៧ ឬ៨ បន្ថែមទៅតាម Option) ដែលមានកម្លាំងអាគុយខ្លាំងដូចនឹងអាគុយល្អបំផុតរបស់ Tesla បច្ចុប្បន្ន។

រថយន្តម៉ូដែល EQV ថ្មីរបស់ Mercedes-Benz ត្រូវបានគេសន្មត់ថា មានសមត្ថភាពធ្វើដំណើរបានរហូតដល់ 249ម៉ាយ ឬ 400គីឡូម៉ែត្រ (សាកអាគុយពេញម្តង) ដែលនេះគួរតែអរគុណដល់អាគុយកម្លាំង 100kWh របស់វាផ្ទាល់។ ជាមួយនឹងប្រព័ន្ធម៉ូទ័រអេឡិចត្រិចកម្លាំង 150kW (201 សេះ) ក៏ជាចំណែកធ្វើឱ្យ EQV ស៊េរីថ្មីកាន់តែមានអនុភាព។ រថយន្តដឹកទំនិញនេះក៏មានដាក់នូវប្រព័ន្ធព័ត៌មាន voice-activated MBUX របស់ក្រុមហ៊ុន Mercedes-Benz ផងដែរ ដែលវាភ្ជាប់ទំនាក់ទំនងរវាងរថយន្តជាមួយនឹងអ្នកបើកបរ ដូចជាការប្រាប់ឱ្យដឹងនូវកម្លាំងថ្មថាតើវានៅសល់ប៉ុន្មានទៀត? -ល- ៕

អត្ថបទ៖ លីដា
ប្រភព៖ theverge