នេះហើយ គឺជារថយន្តអគ្គិសនី ដែលលឿនបំផុតនៅលើផែនដី មានកម្លាំងរហូតដល់ទៅ…..

បន្ទាប់ពីរយៈពេលជាច្រើនខែ ក្រុមអ្នករចនាម៉ូតរបស់ក្រុមហ៊ុនអ៊ីតាលី Pininfarina បានបង្ហាញនូវរថយន្តដំបូងរបស់ខ្លួនគឺ Battista ។ រថយន្តប្រភេទ Hypercar មួយនេះត្រូវបាវគេឱ្យដឹងថា មានតម្លៃ 2.6 លានដុល្លារអាមេរិក និងជារថយន្តដែលមានល្បឿនលឿនជាងគេបំផុតរបស់ពិភពលោក។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ រថយន្តមួយនេះជាប្រភេទរថយន្តអគ្គិសនី មិនស៊ីប្រេងមួយដំណក់ឡើយ ហើយវានឹងត្រូវផលិតតែ 150គ្រឿង ប៉ុណ្ណោះ។

ក្រុមហ៊ុន Pininfarina បាននិយាយថា Battista គឺជារថយន្តចរាចរលើផ្លូវដ៏រឹងមាំបំផុត ដែលមិនធ្លាប់មាន និងរចនា នៅក្នុងប្រទេសអ៊ីតាលីពីមុនមក។ ជាក់ស្ដែងប្រទេសអ៊ីតាលីផ្ទាល់ គឺជាប្រទេសដែលល្បីខាងបច្ចេកវិទ្យារថយន្តស្រាប់ ចុះទម្រាំ Battista ដែលជារថយន្តដែល Pininfarina អះអាងថា ខ្លាំងមិនធ្លាប់មាននៅអ៊ីតាលីពីមុនមកទៀត? ច្បាស់ណាស់ថា វាជារថយន្តដ៏ខ្លាំង និងអស្ចារ្យបំផុត។

Battista ប្រើម៉ូទ័រអេឡិចត្រិចចំនួន 4គ្រឿង សម្រាប់កង់នីមួយៗ ដើម្បីបង្កើតថាមពលសរុបចំនួន 1,400kW ដែលស្មើនឹងកម្លាំង 1,900 សេះ។ ការទាញយកថាមពលពីថ្ម 120kWh (ច្រើនជាង Tesla ម៉ូឌែល S ឬ X ចំនួន 20kWh) Battista នឹងមានកម្លាំងបង្វិល 2,300 Nm និងមានសន្ទុះពី 0 ទៅ 60ម៉ាយ (96គីឡូម៉ែត្រ/1ម៉ោង) ក្នុងរយៈពេលតិចជាង 2វិនាទី និងអាចមានល្បឿន 217ម៉ាយ ឬ 350គីឡូម៉ែត្រ/1ម៉ោង។ លឿនអស្ចារ្យ ឬនៅ ប៉ុណ្ណឹង? Battista នេះក៏ត្រូវបានគេឱ្យដឹងថា មានល្បឿនលឿនជាប្រភេទ Hypercar របស់ Ferrari ហើយលឿនជា Ferrari F1 ដែលជាប្រភេទរថយន្តប្រណាំងទៀតផង៕

អត្ថបទ៖ លីដា
ប្រភព៖ theverge