Bugatti បង្ហាញរថយន្តស៊េរីថ្មីមុខកាចជាងមុន ហើយក៏ថ្លៃជាងមុនដែរ តម្លៃជិត ២០ លានដុល្លារឯណោះ

មិនត្រឹមតែម៉ូដែល Chiron Sport 110 Ans Edition ដែលបានដាក់បង្ហាញជាផ្លូវការ ក្នុងឱកាសពិធីតាំងពិពណ៌រថយន្តដ៏ធំ Geneva Motor Show 2019 ក្នុងប្រទេសស្វីសនោះទេ! Bugatti ក៏បានបង្ហាញម៉ូដែលថ្មីរបស់ខ្លួនមួយទៀត ដែលវាជារថយន្តថ្លៃបំផុតក្នុងសតវត្ស ទី២១ ។ រថយន្តដែលផលិតឡើងនៅក្នុងប្រទេសបារាំងមួយនេះមានឈ្មោះថា La Voiture Noire ត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៨,៩ លានដុល្លារ ដែលជាតម្លៃដ៏ខ្ពស់មួយនៅក្នុងទីផ្សារថយន្ត។ រូបរាងរបស់ La Voiture Noire ត្រូវបានរចនាឡើង ដើម្បីរំលឹកទៅដល់រថយន្តម៉ូដែលចាស់ Bugatti Type 57 SC Atlantic of the 1930s។

តំណាងរបស់ក្រុមហ៊ុនផលិតរថយន្ត Bugatti បានឲ្យដឹងថា គេត្រូវការពេលចំនួន ៣០ ខែ ឬ ២,៥ ឆ្នាំ ទើបគេអាចចេញលក់រថយន្តប្រភេទនេះម្តង ដូចនេះមានន័យថារថយន្ត Bugatti មិនមែនមានគ្រប់ឆ្នាំដូចរថយន្តម៉ាកដទៃ ដែលចេញលក់រាល់ឆ្នាំនោះទេ។ រថយន្ត La Voiture Noire មានកម្លាំងម៉ាស៊ីនដូចគ្នាទៅនឹងម៉ូដែល Bugatti Chiron ដែលមានតម្លៃ៣លានដុល្លារ ហើយរថយន្ត La Voiture Noire នេះគឺមានពណ៌ខ្មៅទាំងអស់តែម្តង ដែលវាស័ក្កសមបំផុតសម្រាប់អ្នកនិយមលេងម៉ូតរថយន្ត។ លោកអ្នកអាចទស្សនារថយន្តប្រណិត Bugatti ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ theverge