រថយន្ត Mercedes-Benz CLA ស៊េរីថ្មីជំនាន់ ទី2 មានលក់នៅអង់គ្លេសហើយ តម្លៃចាប់ពី….

រថយន្ត Mercedes-Benz CLA ស៊េរីថ្មីជំនាន់ ទី2 អាចបញ្ជាទិញបានហើយនៅចក្រភពអង់គ្លេស ដោយមាន 3 កម្រិត (grade) និងមានជម្រើស ប្រព័ន្ធ​បញ្ជូន​ចលនា (powertrain) 5ប្រភេទ។ សម្រាប់ base spec របស់វាគឺជា AMG Line និងមានរួមបញ្ចូលឧបករណ៍ស្តង់ដារដូចជា៖ ប្រព័ន្ធ Infotainment MBUX ជាមួយនឹងអេក្រង់ 10.25អ៊ីញ នៅកណ្តាល, អេក្រង់កាប៊ីន 7អ៊ីញ, Smartphone integration, បញ្ចូលភ្លើងដោយឥតខ្សែ, ការត្រួតពិនិត្យអាកាសធាតុ (two-zone), គ្រឿងស្បែក និងផ្សេងៗទៀត និងមានតម្លៃចាប់ពី 40,127 ដុល្លារអាមេរិក សម្រាប់ប្រភេទធម្មតា។

ចំណែកឯ AMG Line ប្រភេទ Premium ក្រុមហ៊ុន Mercedes នឹងស្នើតម្លៃយ៉ាងហោចណាស់ចាប់ពី 42,091 ដុល្លារអាមេរិក។ ឧបករណ៍ដែលបានបន្ថែមនៅក្នុងប្រភេទ Premium រួមមាន៖ ចង្កោមឧបករណ៍ឌីជីថលទំហំ 10.25អ៊ីញ ភ្លើងបំភ្លឺព័ទ្ធជុំវិញ កាមេរ៉ាផ្ទៃតាប្លូ -ល-។ សម្រាប់កញ្ចប់ប្រព័ន្ធជំនួយដូចជា៖ ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ (Blind Spot Monitoring) ហ្វ្រាំងជំនួយពេលចរាចរឆ្លងកាត់ (Braking Assist with cross-traffic) ជំនួយចម្ងាយ (Distronic) -ល- នឹងត្រូវគិតថ្លៃបន្ថែមប្រហែល 1,964 ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops