ក្រុមហ៊ុន VinFast វៀតណាម បានបើកសម្ពោធប្រភេទរថយន្ត SUV នៅឯ Geneva International Motor Show 2019

រថយន្ត VinFast Lux V8 ស៊េរីថ្មី ដែលជាប្រភេទរថយន្ត SUV limited edition របស់ក្រុមហ៊ុន VinFast ត្រូវបានបង្ហាញនៅឯព្រឹត្តការណ៍ការបង្ហាញរថយន្តអន្តរជាតិទីក្រុងហ្សឺណែវ ឆ្នាំ2019 (GIMS 2019) នៅប្រទេសស្វ៊ីស។ រថយន្តនេះគឺជាម៉ូដែលរថយន្ត ទី2 របស់ប្រទេសវៀតណាម ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូតរថយន្តជាអន្តរជាតិ ដែលមានកិត្យានុភាពបំផុត បន្ទាប់ពីរថយន្ត Lux SA2.0 SUV របស់ពួកគេត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍រថយន្តក្រុងប៉ារីសកាលពីខែតុលា។

នាយករចនា VinFast លោក David Lyon បាននិយាយថា VinFast Lux V8 គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃផលិតកម្ម និងភាពប្រណីត។ វត្តមានរបស់រថយន្តវៀតណាមនៅព្រឹត្តិការណ៍រថយន្តសំខាន់ៗនៅទូទាំងពិភពលោក បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ VinFast ក្នុងការយកឈ្នះទីផ្សារអន្ដរជាតិ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន VinFast Manufacturing និង Trading គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនដ៏ធំ និងមានសក្ដានុពលបំផុតមួយរបស់វៀតណាម៕

អត្ថបទ៖ លីដា
ប្រភព៖ vovworld