Lamborghini នឹងបញ្ចេញរថយន្តប្រភេទថ្មីរបស់ខ្លួន ឱ្យបានមុន ឆ្នាំ2025

នាយកប្រតិបត្តិក្រុមហ៊ុន Lamborghini លោក Stefano Domenicali បានបញ្ជាក់ថា ស្លាកយីហោអ៊ីតាលីមួយនេះនឹងបង្ហាញគំរូម៉ូដែល ទី៤ ឆាប់ៗ។ ជាមួយនឹងការបើកដំណើរការរថយន្ត Urus SUV ថ្មីៗនេះក្រុមហ៊ុន Lamborghini ក៏មានម៉ូឌែល ទី៣ ដែលអាចលក់ជាមួយនឹងត្រកូល Huracan និង Aventador ។ យ៉ាងណាក៏ដោយគ្រួសារ Lamborghini នឹងរីកចម្រើនបន្ថែមទៀតប្រសិនបើការទស្សទាយពីការលក់របស់ក្រុមហ៊ុនចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ទទួលបានផ្លែផ្កា។

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុន Lamborghini បានលក់ចេញនូវរថយន្តជាមួយនឹងកំណត់ត្រាចំនួន ៥៧៥០គ្រឿង ប៉ុន្តែលោក Domenicali ជឿជាក់ថា ជាមួយនឹងគំរូម៉ូដែល ៣ ដែលកំពុងមានស្រាប់របស់ក្រុមហ៊ុន តួលេខនេះអាចនឹងកើនដល់ ៨០០០គ្រឿង។ ហើយតាមរយៈការរំពឹងទុកនេះ Lamborghini ក៏នឹងបញ្ចេញនូវរថយន្តប្រភេទ 2+2 GT (ground tourer) ដែលយកគំរូតាម Lamborghini Estoque ដែលបានចេញកាលពីប៉ុន្មានឆ្នាំមុន ឱ្យបានមុនឆ្នាំ ២០២៥ ដើម្បីឱ្យការលក់របស់ពួកគេកាន់តែប្រសើរឡើង៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops