ដំណើរទស្សនៈកិច្ចរបស់មហាសេដ្ឋី Jack Ma នៅខេត្តសៀមរាបនឹងបញ្ចប់នារសៀលនេះ

លោក Jack Ma បានបញ្ចប់កម្មវិធីទស្សន:កិច្ចជា លក្ខណៈឯកជន នៅក្នុងតំបន់សៀមរាប អង្គរ រយៈពេល០២ថ្ងៃ ប្រកបដោយជោគជ័យ ដោយថ្ងៃចុងក្រោយនេះ លោកបានអញ្ជើញទៅ ទស្សនាប្រាសាទបន្ទាយស្រី កាលពីព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩មិញនេះ ។ តាមកម្មវីធី នៅពេលរសៀលនេះ លោក Jack Ma និងក្រុមការងារ នឹងចាកចេញពីកម្ពុជា នៅវេលាម៉ោង១៤ និង០០រសៀលថ្ងៃនេះ ។

វត្តមានរបស់លោក Jack Ma នឹងរួមចំណែកជួយជម្រុញការផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា និងការវិនិយោគផ្សេងៗ តាមរយៈដំណើរទស្សន:កិច្ចនេះ ដែលបានបង្ហាញដល់ពិភពលោកថា កម្ពុជា គឺជាប្រទេសមួយ កំពុងអភិវឌ្ឍន៌ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន៕

ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប