ប្រទេសមួយចំនួននៅលើពិភពលោក កំពុងជួបបញ្ហាប្រើប្រាស់ Gmail និង Google Drive មិនបាន

អ្នកប្រើនៅទូទាំងពិភពលោកកំពុងរាយការណ៍ថា ពួកគេកំពុងមានបញ្ហាជាមួយ Gmail និង Google Drive ព្រោះថា មនុស្សជាច្រើនមិនអាចផ្ញើអ៊ីម៉ែលចេញបានទេ។ យោងតាមគេហទំព័រ Outage.Report បានឱ្យដឹងថា អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ម៉ាឡេស៊ី សិង្ហបុរី និងអូស្ត្រាលី ពួកគេកំពុងជួបបញ្ហាជាមួយ Gmail និង Google Drive ។

ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ មានអ្នកប្រើប្រាស់ជាង ១,៥០០នាក់ មកពីសហរដ្ឋអាមេរិក, ៩០០នាក់ មកពីប្រទេសអូស្ត្រាលី និងជាង ២០០នាក់ មកពីប្រទេសម៉ាឡេស៊ី កំពុងតែបានរាយការណ៍ពីបញ្ហានេះ។ វេបសាយ Down Detector ក៏បានបញ្ជាក់ថា អ្នកប្រើប្រាស់មួយចំនួនបានចាប់ផ្តើមជួបប្រទះបញ្ហាជាមួយ Gmail និង Google Drive របស់ពួកគេ នៅម៉ោង ១០ព្រឹក ថ្ងៃនេះ។

ផែនទី និងគំនូសតាងនៅលើគេហទំព័រក៏បានបង្ហាញថា អ្នកប្រើប្រាស់នៅជប៉ុន ចិន និងឥណ្ឌា គឺកំពុងជួបប្រទះនឹងបញ្ហា Gmail ដូចគ្នា។ យ៉ាងណាមិញខាង Google ក៏កំពុងស៊ើបអង្កេតពីបញ្ហាចម្លែកនេះដែរ ហើយពួកគេសន្យាថា នឹងដោះស្រាយឱ្យបានឆាប់ៗនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ thestar