អ្នកប្រើប្រាស់ Facebook, Instagram និង WhatsApp កំពុងមានបញ្ហាមិនអាចចូលក្នុងគណនីបាន ប៉ុន្តែខាង Facebook ថា មិនមែនជាការវាយប្រហារ DDoS នោះទេ

Facebook និង Instagram កំពុងមានបញ្ហាបច្ចេកទេស ខណៈអ្នកប្រើប្រាស់កំពុងរាយការណ៍បញ្ហានេះស្ទើរតែទូទាំងពិភពលោក។ ក្រុមហ៊ុន Facebook ក៏បានបង្ហោះសារអេឡិចត្រូនិចមួយទៅក្នុង Twitter ថា អ្នកប្រើប្រាស់នឹងអាចធានាថា គេហទំព័រនេះនឹងត្រលប់មកវិញ។ Facebook បានបន្ថែមផងដែរថា ការដាច់នេះមិនទាក់ទងនឹងការវាយប្រហារដោយ DDoS នោះទេ។

Facebook ក្នុងយប់ថ្ងៃពុធនេះបានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter ថា៖ «យើងដឹងថា មានអ្នកខ្លះកំពុងជួបបញ្ហាក្នុងការចូលទៅកាន់កម្មវិធី Facebook យើងកំពុងដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ វេបសាយ downdetector.com ក៏បានឱ្យដឹងថា អ្នកប្រើហ្វេសប៊ុកនៅសហរដ្ឋអាមេរិក កំពុងរាយការណ៍ពីបញ្ហានានាជាមួយការបង្ហោះ ផ្សាយផ្ទាល់ និងលក្ខណៈបច្ចេកវិជ្ជាជាច្រើន។ យ៉ាងណាមិនបញ្ហានេះមិនមែនមានតែលើ Facebook នោះទេ Instagram និង WhatsApp ក៏ជួបបញ្ហានេះ ចំណែកម្សិលមិញក៏មានបញ្ហាស្រដៀងគ្នានេះជាមួយនឹង Gmail និង Google Drive ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ 10news