អាមេរិក និងកាណាដា រៀបចំការបណ្តុះបណ្តាលលើប្រព័ន្ធសុវត្ថិភាពនៃការហោះហើរ ក្រោយមានយន្តហោះធ្លាក់ច្រើន

លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានចេញសេចក្តីប្រកាសជាបន្ទាន់មួយ ដើម្បីបញ្ជាឲ្យមានបណ្តុះបណ្តាលការហោះហើរគ្រប់យន្តហោះ Boeing 737 Max 8 និង Max 9 ក្រោយយន្តហោះស៊េរីនេះមានគ្រោះថ្នាក់ជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ ការបណ្តុះបណ្តាលនេះគឺត្រូវបានធ្វើឡើងដោយផ្នែកលើ ប្រព័ន្ធសុវត្ថភាពនៃការហោះហើររបស់យន្តហោះ ហើយមានប្រទេសជាច្រើនបានចូលរួមក្នុងការបណ្តុះបណ្តាលនេះរួមមានអាមេរិក​ កាដាណា និងបណ្តាលប្រទេស ៤០ ផ្សេងទៀត។ សម្រាប់នៅក្នុងអាមេរិកវិញ ការបណ្តុះបណ្តលនេះត្រូវបានធ្វើឡើងសម្រាប់យន្តធន់ធំៗជាច្រើនប្រភេទ ក្រៅពីយន្តហោះទាំងពីរប្រភេទខាងលើនេះ ទៀតផង។

សូមរម្លឹកជូនថា កាលពីប៉ុន្មានថៃមុនេះមានក្រោះថ្នាក់ធ្លាក់យន្តហោះ Boeing មួយគ្រឿងបានកើតឡើងនៅក្នុងប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់ចំនួន ១៥៧ នាក់។ ហើយកាលពីប៉ុន្មានខែមុខក៏មានគ្រោះថ្នាក់ធ្លាក់យន្តហោះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ និងបានសម្លាប់មនុស្សអស់ ១៨៧ នាក់។ គេសង្ឃឹមថា ការបណ្តុះបណ្តាលពីប្រព័ន្ធសុវត្ថិភាពខាងលើនេះនឹងរួមចំណែកកាត់បន្ថយហានិភ័យនៃការកើតមានគ្រោះថ្នាក់ធ្លាក់យន្តហោះបានមួយផ្នែកធំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost