នេះគឺជាគំរូរូបថតរបស់ Oppo Reno ដែលអាចថត Zoom បានរហូតគុណ១០ដង

កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO បានប្រកាសនូវផលិតផលថ្មីមួយ ដែលមានឈ្មោះថា OPPO Reno វាបានបំពាក់នូវកាមេរ៉ា ដែលអាចពង្រីកបានរហូតដល់ទៅគុណនឹង 10ដង ហើយនៅរក្សានូវគុណភាពរូបបានច្បាស់ដដែល ។ រូបថតគំរូប៉ុន្មានសន្លឹកថតនៅទីតាំងល្បីៗជុំវិញពិភពលោក ដែលថតដោយប្រើ Lens Wide ហើយគេបានពង្រីករូបភាពរហូតដល់គុណនឹង ១០ដង ប៉ុន្តែគេនៅសង្កេតឃើញថា រូបភាពដែលបានពង្រីកចូលនោះគឺនៅមានគុណភាពច្បាស់ដដែល ។

ស្មាតហ្វូននេះនឹងត្រូវបានដាក់បង្ហាញនៅដើមខែមេសានេះហើយ ក្នងព្រឹត្តិការណ៍ MWC របស់ OPPO ។ វាបានបំពាក់នូវបន្ទះឈីប Snapdragon 710 អេក្រង់ 6.4 អ៊ីញ FulHD+ ។ កាមេរ៉ាបីខាងក្រោយដោយកាមេរ៉ាធំ មានទំហំ 48 មេហ្គាភិចសែល និងកាមេរ៉ាមុខមានទំហំ 16 មេហ្គាភិចសែល ។ ហើយនេះគឺជារូបភាពប៉ុន្មានសន្លឹក ដែលថតដោយលោក Brian Shen ដែលប្រើប្រាស់ជាមួយនិងកាមេរ៉ា 48MP និង 12MP បញ្ចូលគ្នា ។ OPPO Reno នឹងមានវត្តមានជាមួយពណ៌ ស្វាយ ផ្កាឈូក បៃតង និងខ្មៅ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena