Nissan Auto Tech March 14, 2019 Khmernote
ហេតុផលសំខាន់ 5 យ៉ាងដែលបង្ហាញថាហេតុអ្វីអ្នកត្រូវទទួលយកសេវាកម្មថែទាំរថយន្តពី Nissan

តើមានអ្វីកើតឡើងបន្ទាប់ពីអ្នកទិញរថយន្តថ្មី ហើយគ្រាន់តែលាងសម្អាតវាធម្មតា ក៏ដូចជាការធ្វើអោយប្រាកដចិត្តថាវាមានសុខភាពល្អនៅផ្នែកខាងក្នុងនោះ? ហើយអ្វីទៅដែលហៅថាសុខភាពល្អ ? ចម្លើយរបស់វាគឺជាការថែមទាំង ដើម្បីអោយរថយន្តរបស់អ្នក នៅល្អជានិច្ច។ អ្នកដឹងទេថា បើសិនជាអ្នកបញ្ជូនរថយន្តរបស់អ្នកទៅកាន់ផ្នែកសេវាកម្មថែទាំរថយន្តនោះ រថយន្តរបស់អ្នកនឹងដំណើរការបានល្អដូចធម្មតា ហើយការប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែបើមិនដូច្នោះទេ រថយន្តរបស់អ្នកនឹងត្រូវប្រឈមមុខនឹងហានិភ័យជាច្រើន ដែលពេលខ្លះតម្រូវអោយអ្នកខាតបង់ថវិការច្រើន ទៅការផ្លាស់ប្តូរគ្រឿងបន្លាស់ផ្សេងៗ។ ដូច្នេះហើយយើងសូមណែនាំ លោកអ្នកអោយជ្រើសរើសសេវាកម្មថែទាំរថយន្តពីក្រុមហ៊ុន Nissan ដែលលោកអ្នកអាចធ្វើការកំណត់ពេលវេលាក្នុងការណាត់ជួប ដើម្បីពិនិត្យថែមទាំរថយន្តរបស់លោកអ្នក។

ហេតុផលសំខាន់ 5 យ៉ាងដែលបង្ហាញថាហេតុអ្វីអ្នកត្រូវទទួលយកសេវាកម្មថែទាំរថយន្តពី Nissan

1. សេវាកម្មជាប្រចាំមានសារៈសំខាន់ណាស់ ជាមួយនឹងឧបករណ៍ធ្វើរោគវិនិច្ឆ័យរថយន្តរបស់ក្រុមហ៊ុន Nissan

ក្រុមហ៊ុន Nissan / Tan Chong Motor តែងតែសង្កត់ធ្ងន់ទៅលើការកំណត់កាលវិភាគជាប្រចាំដល់ម្ចាស់រថយន្ដទាំងអស់ដែលមានស្រាប់ ដោយសារតែនៅពេលដែលអ្នកយករថយន្ត របស់អ្នកមកជួសជុល អ្នកជំនាញអ្នកបច្ចេកទេសសេវាកម្ម Aftersales ដែលមានសមត្ថភាពអាចរកឃើញបញ្ហាតូចតាចដោយប្រើឧបករណ៍វិភាគរបស់ក្រុមហ៊ុន Nissan ដែលវាជាចំនុចដ៏សំខាន់មួយ ប្រសិនបើអ្នកមិនបានចាប់អារម្មណ៍។ ហើយយើងសូមធានាថាអ្នកនឹងទទួលបានសេវាថែទាំ រថយន្តរបស់អ្នកនៅមជ្ឈមណ្ឌលផ្តល់សេវា Nissan Aftersales ទាំងអស់ដែលមានការអនុញ្ញាត។

2. សេវាកម្មជាប្រចាំទៀងទាត់ គឺមានសារៈសំខាន់ដើម្បីរក្សាការធានាអោយនៅជាប់ជាប្រចាំ

រោងចក្រផលិតរថយន្ត អាចបដិសេធពាក្យបណ្តឹងធានាបានប្រសិនបើរថយន្តរបស់អ្នកមិនត្រូវបាន ធ្វើការថែទាំអោយបានត្រឹមត្រូវ។ កុំបញ្ជូនយានយន្តរបស់អ្នកទៅកាន់កន្លែងផ្តល់សេវាកម្មថែទាំណា ដែលអាចធ្វើអោយរថយន្តរបស់អ្នកមានបញ្ហា រឺខូចខាតផ្នែកខាងក្នុងនៃគ្រឿងបន្លាស់ ដែលវានាំអោយមានផលប៉ះពាល់ធ្ងន់ធ្ងរ រឺមិនអាចធ្វើការជួសជុលបាន ហើយលោកអ្នកនឹងមិនអាចទទួលបានាការធានារ៉ាប់រងណាមួយ (ទោះបីរថយន្តរបស់អ្នកស្ថិតនៅក្នុងការធានារ៉ាប់រង ដែលផ្តល់ដោយអ្នកចែកចាយរថយន្តក៏ដោយ)។

អត្ថបទនេះ នាំមកជូនលោកអ្នកដោយក្រុមហ៊ុន Tan Chong Motor Cambodia ដែលជាអ្នកចែកចាយផ្តាច់មុខរថយន្ត Nissan នៅព្រះរាជាណាចក្រកម្ពុជា ហើយផ្នែកបន្ទាប់យើងនឹងធ្វើការចុះផ្សាយនៅពេលក្រោយ៕