អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បង្ហាញមុខសញ្ញាលូកហោប៉ៅតាមទីសាធារណៈ សូមឲ្យបងប្អូនទៅលេងបុណ្យទន្លេ មានការប្រុងប្រយ័ត្ន

ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅនាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងថា មានភ្ញៀវ​៥០ម៉ឺននាក់់មកលេងបុណ្យនេះ ។ យ៉ាងណាមិញដើម្បីការពារជាយថាហេតុ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានបង្ហាញមុខសញ្ញាដែលតែងតែប្រព្រឹត្តបទល្មើសលូកហោប៉ៅ ជាច្រើននាក់ ព្រមទាំងអំពាវនាវចំពោះប្រជាពលរដ្ឋដែលបានអញ្ជើញមកលេងបុណ្យទន្លេ នៅកំពង់ឆ្នាំងឲ្យមានការប្រុងប្រយ័ត្ន ការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

ប្រសិនបើបានឃើញ មុខសញ្ញាប្រព្រឹត្តបទល្មើស ដែលមានទាំងសាវតាជាតិ និង រូបថត នៅខាងក្រោមនេះសូមរាយការណ៍ មកសមត្ថកិច្ចដែលនៅឈរជើង តាមគោលដៅ
កំសាន្តសប្បាយ (ជិតបំផុត) ជាបន្ទាន់ ដើម្បីមានវិធានការណ៍។ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 097 77 80 155។  សូមចូលទៅកាន់ហ្វេសប៊ុកផេក អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីមើលរូបថតមុខសញ្ញាបន្ថែមទៀត៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង
ដោយ៖ ណារ៉ែន