យ៉ាងហោចណាស់មនុស្ស៤៩នាក់ បានស្លាប់ និងជិត៥០នាក់រងរបួស នៅក្នុងការបាញ់ប្រហារទៅលើវិហារអ៊ីស្លាមមួយក្នុងប្រទេសនូវែលសេឡង់

New Zealand៖ ខ្មាន់កាំភ្លើងដែលត្រូវបានគេជឿថា ជាជនអូស្ត្រាលី អាយុ ២៨ឆ្នាំ បានធ្វើការបាញ់ប្រហារនៅក្នុងព្រះវិហារសាសនាឥស្លាមមួយនៃប្រទេស New Zealand ដោយបាញ់ទៅលើកុមារជាច្រើន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៤៩នាក់ និង៤៨នាក់ទៀតរងរបួស។ សាក្សីបានរាយការណ៍ថា បានឮការបាញ់ប្រហារជាច្រើនគ្រាប់ ពីអាវុធរបស់ខ្មាន់កាំភ្លើង រួមមានគ្រាប់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ និងកាំភ្លើងវែង នៅព្រះវិហារសាសនាឥស្លាម Al Noor ទីក្រុង Christchurch ខាងត្បូងរបស់ប្រទេស។

ខ្មាន់កាំភ្លើងត្រូវបានគេឱ្យដឹងថា បានធ្វើការផ្សាយផ្ទាល់ (Live-Streaming) សកម្មភាពបាញ់សម្លាប់ដ៏ធំមួយនេះ នៅក្នុងព្រះវិហារសាសនាគ្រឹស្ត Al Noor ដែលបានកើតឡើងប្រហែលម៉ោង ១ និង ៣០នាទី រសៀល (ម៉ោងក្នុងស្រុក) ខណៈដែលក្រុមអ្នកកាន់សាសនាឥស្លាម ពួកគាត់កំពុងតែធ្វើការគោរពទៅកាន់ព្រះរបស់ពួកគេ។ វីដេអូដែលបានបង្ហោះដោយសារព័ត៌មាន Daily Mail Australia បានបង្ហាញថា បុរសម្នាក់នេះបានបាញ់ប្រហារទោះលើមនុស្សជាច្រើននាក់ នៅពេលដែលពួកគេព្យាយាមរត់ចេញ។ យ៉ាងណាក៏ដោយជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ប៉ុន្តែវាមិនច្បាស់ទេថា តើគេជាខ្មាន់កាំភ្លើងពិត ឬយ៉ាងណា៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail