ប្រអប់ខ្មៅនៅក្នុងយន្តហោះ ដែលធ្លាក់នៅអេត្បូពីត្រូវបានគេយកទៅសិក្សាដល់ប្រទេសបារាំងហើយ

ប្រអប់ខ្មៅនៅក្នុងយន្តហោះ ដែលបានធ្លាក់នៅក្នុងប្រទេសអេត្បូពីកាលពីប៉ុ​ន្មានថៃ្ងមុន និងបានសម្លាប់មនុស្ស ១៥៧ នាក់នោះ ត្រូវបានគេយកទៅដល់ទីក្រុងបារីស ប្រទេសបារាំងហើយ ដើម្បីបើកពិនិត្យមើលអំពីព័ត៌មានចុងក្រោយមុនពេលយន្តហោះធ្លាក់ និងសិក្សាស្វែងរកមូលហេតុចម្បង ដែលធ្វើឲ្យយន្តហោះត្រូវធ្លាក់ផងដែរ។ ការបើកបង្ហាញព័ត៌មានលំអិតនៅក្នុងប្រអប់ខ្មៅនេះត្រូវបានធ្វើការឡើង ក្រោយមានការស្នើសុំជាពិសេសពីសំណាក់ បងប្អូន និងសាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់ទាំង ១៥៧ នាក់នោះ។

​ ការបើកបង្ហាញអំពីទិន្នន័យក្នុងប្រអប់ ខ្មៅនេះត្រូវបានរៀបចំឡើងជាសាធារណៈ ពោលគឺនៅមុខក្រុមអ្នកសារព័ត៌មាន និងជាពិសេសគឺសាច់ញាតិរបស់ជនរងគ្រោះតែម្តងនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ជុំវិញព័ត៌មានលំអិតនៅក្នុងប្រអប់ខ្មៅរបស់យន្តហោះនេះ ក្រុមការងារយើងខ្ញុំនឹងរាយការណ៍ជូនប្រិយមិត្តនៅពេលក្រោយទៀត ហើយប្រិយមិត្តអាចទស្សនារូបភាពមួយចំនួន ទាក់ទងនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail