ឯកសណ្ឋានសិស្ស និងគ្រូបង្រៀន “វិទ្យាល័យកោះស្តេច” នៅកោះកុង កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជន

វិទ្យាល័យកោះស្តេច ដែលស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កំពុងតែមានចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ទៅលើឯកសណ្ឋានទាំងសិស្សានុសិស្ស និងគ្រូបង្រៀន ដែលមានភាពស្រស់ស្អាត និងមានវិន័យល្អ។ វិទ្យាល័យនេះមានចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ស្ថិតនៅក្រោមការគ្រប់គ្រងដោយលោកគ្រូនាយក ភោគ ហឿន អ្វីដែលគួរឲ្យកោតសរសើរនោះ ត្បិតតែនៅឆ្ងាយដាច់ស្រយាលបន្តិចមែន តែវិន័យ ការអប់រំ ការបង្រៀន សាលារៀនមួយនេះពិតជាធ្វើបានល្អខ្លាំងណាស់។ បើចង់ដឹងកាន់តែច្បាស់ពេលមកកោះស្តេចកុំភ្លេចមកមើលសាលារៀនមួយនេះ៕ ប្រភព៖ កោះស្តេចស្អាត