សុំចរចាររស់នៅជាមួយគ្នាវិញមិនព្រម ជះទឹកអាស៊ីតដាក់ខាងប្រុស បណ្តាលឲ្យរលាកពេញមុខ

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជះទឹកអាស៊ីតដាក់បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង២០ និង៣០នាទី ជនសង្ស័យបានទូរស័ព្ទទាក់ទងមកជនរងគ្រោះ ដើម្បីសុំជួបចរចារអំពីបញ្ហាររស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រមទើបធ្វើអោយជនសង្ស័យខឹងជាខ្លាំង ហើយឈានដល់ការជះទឹកអាសុីតដាក់ជនរងគ្រោះ បណ្តាលអោយរបួសត្រង់ផ្ទៃមុខ និងទ្រូងតែម្តង បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ករណីមនុស្សឃាតដោយចេតនា (ជះទឹកអាស៉ីត) បានកើតឡើង ចំណុចមុខសណ្ឌាគារឡឺម៉ុងអគារ លេខ១៩៦ ផ្លវលេខ៣០៤ក្រុម៣៩ ភូមិ០៥សង្កាត់បឹងកេងកងទី០២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខផ្កូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ុង រងរបួសត្រង់មុខនឹងទ្រូង ចំណែកឯជនសង្ស័យមានឈ្មោះ ឡាច សោភ័ណ្ឌ ភេទប្រុស (ភេទទីបី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរគ្មាន។

សូមជម្រាបថា ករណីជះទឹកអាស៉ីត បានលុបបំបាត់ស្ទើតែទាំងស្រុងទៅហើយដោយកម្ពុជាបានរឹតបន្តឹងច្បាប់ ហើយនេះជាករណីទីមួយនៅក្នុងឆ្នាំ២០១៩៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ