iPhone 11 និង 11 Plus នឹងបន្ថែមកាណុងកាមេរ៉ារហូតដល់៣គ្រាប់នៅឆ្នាំនេះ

ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone សេរីថ្មីគឺ iPhone XI ឬ 11 នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីបំពេញនូវការរង់ចាំពីសំណាក់អតិថិជនរាប់លាន់នាក់នៅជុំវិញពិភពលោក។ រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌លំអិតជាក់លាក់ណាមួយពីសំណាក់ក្រុមហ៊ុន Apple ផ្ទាល់នោះទេជុំវិញទូរស័ព្ទស៊េរីចុងក្រោយនេះ។

យ៉ាងណាក្តី ព័ត៌មានក្រៅផ្លូវការជាច្រើនជុំវិញប្រធានបទមួយនេះ ត្រូវបានបែកធ្លាយ និងចុះផ្សាយយ៉ាងគ្រោងព្រាតតាមបណ្តាញសង្គម។ បើយោងតាមសារព័ត៌ PHONEARENA បានចុះផ្សាយថា iPhone 11 និង 11 Plus របស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំនេះនឹងមានកាមេរ៉ារហូតដល់ចំនួន៣គ្រាប់ ដែលកាមេរ៉ាទាំង ៣ នោះអាចស្ថិតនៅជាប់ៗគ្នាជាខ្សែបន្ទាត់មួយ ឬអាចស្ថិតនៅទីតាំងដូចរាងត្រីកោណ។ ចំពោះកម្លាំងម៉ាស៊ីន និងលក្ខណៈសម្បត្តិនានារបស់ iPhone 11 និង 11 Plus យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ខាងក្រោមនេះគឺជា រូបភាពគំរូកាមេរ៉ារបស់ទូរស័ព្ទ iPhone 11 និង 11 Plus៕

អត្ថបទ៖ ភក្តី

ប្រភព៖ phonearena