ព័ត៌មាន March 16, 2019 Khmernote
កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ លាយឡំជាមួយនឹងបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមីនានេះ បានចេញសេចក្តីជូនដំណឹងបន្ថែម អំពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ដល់ទី២៤ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ ក្នុងខេត្ត និងក្រុងមួយចំនួន លាយឡំជាមួយនឹងរន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹកបានបញ្ជាក់ថា “សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចនឹងកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀង”។ សូមអានបន្ថែមនូវសេចក្តីជូនដំណឹងនៅខាងក្រោម៖