សាហាវព្រៃផ្សៃមែន! ជនជាតិបរទេសចាប់តៃកុងឡានខ្មែរ អារ.កសម្លាប់ប្លន់យកឡាន

ខេត្តសៀមរាប៖ កាលពីល្ងាចមិញនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយតៃកុងរថយន្តម្នាក់បានស្លាប់យ៉ាងបាត់បង់ជីវិតអាណោចអាធម៌ក្នុងថ្លុកឈាម ដោយសារតែត្រូវជនជាតិបរទេសធ្វើសកម្មភាពអារ.កសម្លាប់ប្លន់យករថយន្ត។ ហេតុការណ៍ដ៏សាហាវឃោឃៅនេះបានកើតឡើងនៅកាលវេលាម៉ោង០៥ និង២០នាទីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាជនជាតិបរទេសមានគ្នា០៣នាក់បានធ្វើសកម្មភាពចាប់អារ.កតៃកុងជាជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ រួចអូសទំលាក់ពីលើរថយន្ត ហើយជនសង្សយ័ទាំង ៣នាក់នាំគ្នាបើករថយន្តរត់គេច ប៉ុន្តែចៃដន្យរ៉េចង្កូតទៅបុកគោយន្ដកន្រ្តៃយ៍ រួចបន្តទៅបុកហាងបាយ ហុង ហាវ ទៅមុខលែងរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចព័ទ្ធចាប់បាន ២នាក់ ចំណែកម្នាក់កំពុងតាមប្រមាញ់ចាប់។ យោងតាមនាមប័ណ្ណរបស់ជនរងគ្រោះមានឈ្មោះ ហ៉ឹម ចាន់ ចំណែកឯរថយន្តដែលជនសង្ស័យប្លន់នោះមានម៉ាកហាយឡិនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5218៕