Nissan Auto Tech March 19, 2019 Khmernote
“ភាគបន្ត” ហេតុផលសំខាន់ 5 យ៉ាងដែលបង្ហាញថាហេតុអ្វីអ្នកត្រូវទទួលយកសេវាកម្មថែទាំរថយន្តពី Nissan

ដូចដែលធ្លាប់បានរៀបរាប់ពីអត្ថបទមុនរួចខ្លះមកហើយថាសេវាកម្មថែទាំរថយន្តរបស់ក្រុមហ៊ុន Nissan ណាខ្លះដែលត្រូវបានធានាដោយរោងចក្រផលិត ហើយពេលនេះយើងនឹងធ្វើការរៀបរាប់ពីហេតុផលជាបន្តបន្ទាប់ជូនលោកអ្នកអោយបានជ្រាបកាន់តែច្បាស់។

3. រថយន្តដែលទទួលសេវាកម្មថែទាំទៀងទាត់ នឹងអាចលក់បានតំលៃខ្ពស់ ពេលលោកអ្នកសម្រេចចិត្តលក់វាចេញ

អ្នកប្រើប្រាស់រថយន្តមួយចំនួន គាត់តែងតែធ្វើការផ្លាស់ប្តូររថយន្តរបស់ខ្លួន ដែលភាសាសាមញ្ញគេហៅថា ប្តូរស៊េរីឡាន ដូច្នេះហើយទើបការទទួលសេវាកម្មថែទាំរថយន្ត មានសារៈសំខាន់។ នៅពេលដែលអ្នកមកទទួលសេវាកម្មថែទាំងទៀងទាត់ តាមការណាត់ពីក្រុមហ៊ុន នោះធ្វើអោយលក្ខខណ្ឌប្រើប្រាស់រថយន្តរបស់អ្នកនៅមានគុណភាពខ្ពស់ ហើយនៅពេលដែលអ្នកសម្រេចចិត្តលក់វាទៅអោយម្ចាស់ថ្មីផ្សេងម្នាក់ទៀត គេនឹងត្រួតពិនិត្រមើលស្ថានភាពរថយន្ត និងការចូលសេវាកម្មថែទាំ ដើម្បីបញ្ជាក់ថារថយន្តរបស់អ្នកនៅមានគុណភាពខ្ពស់ ហើយលោកអ្នកក៏លក់បានតំលៃខ្ពស់គួរជាទីពេញចិត្តដូចគ្នា។

4. សេវាកម្មតាមកាលកំណត់ គឺជាផ្នែកសំខាន់មួយសំរាប់សុវត្ថិភាពអ្នកនិងក្រុមគ្រួសារ

បើនិយាយពីផ្នែកសុវត្ថិភាព វាគឺជាផ្នែកមួយដ៏សំខាន់ជាងគេ មិនថាចំពោះអ្នកបើកបរ និងអ្នករួមដំណើរនោះឡើយ ហើយវានៅតែជួបនូវបញ្ហាផ្សេងៗជាច្រើន ដោយសារតែអ្នកមិនបានចូលទទួលយកសេវាកម្មថែទាំងរថយន្ត ដែលវាមិនត្រឹមតែអាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកនោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សុវត្ថិភាពអ្នករួមដំណើរជាមួយអ្នកដូចគ្នា។

ឧទាហរណ៍៖ ប្រព័ន្ធហ្វ្រាំង, បែកកង់, ប្រព័ន្ធតម្រង់កង់អោយស្មើរគ្នា, ចង្កៀងបែក, ភ្លើងបំភ្លឺដាច់ រឺខ្សោយ, អាគុយខ្សោយ និងផ្នែកជាច្រើនទៀតដែលវានាំអោយមានឧបទ្ទវហេតុណាមួយដែលមើលមិនឃើញ រឺក៏អ្នកត្រូវជាប់នៅកណ្តាលផ្លូវ រឺនៅចំហៀងផ្លូវណាមួយ ប៉ុន្តែបើសិនជាលោកអ្នកបានទទួលសេវាកម្មថែទាំរថយន្តជាប្រចាំនោះ បញ្ហាទាំងនេះត្រូវបានក្រុមការងារបច្ចេកទេសធ្វើការ ត្រួតពិនិត្រនិងអាចរកឃើញបញ្ហាទាំងនេះ ដើម្បីប្រាកដថាអ្នកនឹងធ្វើដំណើរដោយមានសុវត្ថិភាពគ្រប់ពេលវេលា។

5. ផ្តល់ឱ្យអ្នកនូវក្តីសុខសាន្ត

រថយន្តដែលមិនត្រូវបានថែរក្សានឹងធ្វើអោយអ្នកមានការព្រួយបារម្ភអំពីអ្វីដែលអាចកើតឡើងក្នុងករណីបន្ទាប់។ វាមិនល្អសម្រាប់សុខភាពរបស់អ្នក ដែលរស់នៅក្នុងភាពតានតឹងអំពីរថយន្តរបស់អ្នកដូចនោះទេ។ ភាពតានតឹងទាំងអស់នៅក្នុងគំនិតរបស់អ្នកអាចត្រូវបានជៀសវាងបានតាមរយៈការផ្តល់សេវាកម្មថែទាំជាប្រចាំចំពោះរថយន្តរបស់លោកអ្នក។ ប្រសិនបើរថយន្តរបស់អ្នកត្រូវបានថែទាំយ៉ាងល្អតាមរយៈការត្រួតពិនិត្យសេវាកម្មបានទាន់ពេលវេលានោះអ្នកអាចធ្វើដំណើរដោយគ្មានក្តីបារម្ភនោះឡើយ។ រស់នៅអោយឆ្ងាយពីភាពតានតឹង និងសូមធានាថាអ្នកនឹងទទួលបានការថែទាំរថយន្តរបស់អ្នកនៅឯមជ្ឈមណ្ឌលសេវាកម្ម Aftersales ដែលមានការអនុញ្ញាតពីក្រុមហ៊ុន Nissan មុនពេលវាខូច។

អត្ថបទនេះ នាំមកជូនលោកអ្នកយ៉ាងពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia ដែលជាអ្នកចែកចាយផ្តាច់មុខរថយន្ត Nissan នៅព្រះរាជាណាចក្រកម្ពុជា៕