ការហាមឃាត់គ្រឿងស្រវឹងចាប់ផ្តើមតាំងពីល្ងាចម្សិលនេះ មុនការមកដល់នៃការបោះឆ្នោតជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ របស់ប្រទេសថៃ

ថ្ងៃអាទិត្យស្អែកនេះប្រជាជនថៃដែលមានសិទ្ធិបោះឆ្នោត នឹងទៅបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជាលើកដំបូងចាប់តាំងពី ឆ្នាំ២០១១ មក។ ដូច្នេះវាមានន័យថា ពួកគេនឹងមានការហាមឃាត់គ្រឿងស្រវឹង ២៤ម៉ោង នៅចុងសប្តាហ៍នេះ ដែលចាប់ផ្តើមពីល្ងាចនេះតទៅ។ ការលក់ និងចែកចាយគ្រឿងស្រវឹង នឹងត្រូវបានហាមឃាត់ចាប់ពីម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ដល់ម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ។ ក្រុមមន្រ្តីក៏បានបញ្ជាក់ថា ពិធីមង្គលការ ពិធីជប់លៀង និងការប្រារព្ធពិធីផ្សេងៗទៀត នៅតែអាចរៀបចំបានក្នុងកាលបរិច្ឆេទទាំងនេះ ប៉ុន្តែហាមដាច់ខាតមិនឱ្យមានបម្រើនូវគ្រឿងស្រវឹង។

ប្រជាជនថៃដែលមានសិទ្ធិបោះឆ្នោតថ្មីៗចំនួន ៧លាននាក់ បន្ថែមនឹងមានឱកាសជាលើកដំបូងតាំងពីរដ្ឋប្រហារឆ្នាំ ២០១១ ក្នុងការបោះឆ្នោតនៅថ្ងៃស្អែកនេះ។ លទ្ធផលត្រូវបានគេរំពឹងថា នឹងកើតមានឡើងពីស្តង់តូចៗមួយចំនួន នៅទូទាំងប្រទេសក្នុងរយៈពេល ១ម៉ោង បន្ទាប់ពីការបិទការបោះឆ្នោតនៅម៉ោង ៥ល្ងាច។ គណៈកម្មាធិការបោះឆ្នោតនិយាយថា អ្នកបោះឆ្នោតភាគច្រើនគួរតែត្រូវបានគេរាប់សន្លឹកឆ្នោត និងប្រកាសនៅម៉ោង ៨យប់ ថ្ងៃស្អែក៕

អត្ថបទ៖ លីដា
ប្រភព៖ thethaiger